នៅពេលគ្រប់គ្នានិយាយពីបទពិសោធន៍ គេច្រើនសំដៅទៅលើការងារដែលគេធ្លាប់ធ្វើនៅតាមក្រុមហ៊ុន អង្គកា ឬស្ថាប័នផ្សេងៗ ។ ហើយក៏មាននិស្សិត ឬមនុស្សជាច្រើនខ្លាចរអាមិនហ៊ានដាក់ពាក្យសុំបម្រើការងារសម្រាប់ ក្រុមហ៊ុន អង្គការ ឬស្ថាប័នដែលបានកំណត់យកនូវបទពិសោធន៍ ច្រើនអំពីជំនាញដែលគេត្រូវការរើស វាជាការពិត ដែលបណ្ដាក្រុមហ៊ុន គេចង់បាននូវអ្នកដែលមានបទពិសោធន៍ក្នុងការងារ ក៏ប៉ុន្ដែវាជារឿងពិបាក និងធ្វើឲ្យខ្លាចសម្រាប់ អ្នកដែល ទើបបញ្ចប់ការសិក្សា ។
សម្រាប់ទស្សនៈរបស់ខ្ញុំ ជាពិសេសសម្រាប់ប្អូនៗនិស្សិតៗដែលរៀន ផ្នែកព័ត៌មានវិទ្យា បទពិសោធន៍ វាពុំមែនកើតមានតែនៅពេល ដែលប្អូនបានបម្រើការងារនោះទេ ប៉ុន្ដែវាកើតមានយ៉ាងពិសេសនូវបទពិសោធន៍ ចាប់តាំងពីលោកអ្នកកំពុងបានសិក្សាជំនាញនេះ ការសិក្សាផ្នែកព័ត៌មានវិទ្យាវាតម្រូវឲ្យ លោកអ្នកព្យាយាម និងអនុវត្តន៍ ហើយចេះរក និងសាកល្បងដោះស្រាយបញ្ហាតាមប្រព័ន្ធកុំព្យូទ័រ ចាប់តាំងពីលោកអ្នកបានសិក្សា ពីភាសារបស់វានេះ ខ្ញុំមានន័យថាលោកអ្នកត្រូវឧស្សាហ៍បង្កើត Software ដោយខ្លួនឯង ទៅតាមគំរូ និងការគ្រប់គ្រងជាក់ស្ដែង ដែលលោកអ្នក បានដឹងនិងឃើញ ព្រោះនៅពេលដែលលោកអ្នកបង្កើតកម្មវិធីលោកអ្នកនឹងខិតខំស្រាវជ្រាវ ទាំងបច្ចេកទេសកូដ ទាំងរបៀបនៃការងារដែលលោកអ្នកកំពុងដោះស្រាយហើយពេលណាដែលលោកអ្នកបាន សម្រេចទោះបីជាកម្មវិធីនោះតូចក៏ដោយ ប៉ុន្ដែវានឹងជាការសប្បាយនូវភាពជោគជ័យរបស់លោកអ្នកជាលើកដំបូង ហើយនេះជាកត្តាជំរុញឲ្យលោកអ្នកចង់សិក្សា ពីភាសាកម្មវិធី (Programming Language) វា ក៏ប្រហែលជានឹងបង្កើតនូវមហិច្ឆិតា សម្រាប់លោកអ្នកក្នុងការ បង្កើតកម្មវិធីផងដែរ ក្នុងអនាគតនេះហើយជាចម្លើយមួយដែលលោកអ្នកបានចោទសួរថា តើបទពិសោធន៍បានដោយ វិធីណាខ្លះ សម្រាប់អ្នករៀនផ្នែកព័ត៌មានវិទ្យា ។
Sourece: អាន
Comments