បន្ទាប់ ពីបានអាននូវមេរៀនជាច្រើនអំពីភាពជោគជ័យ លោកអ្នកប្រហែលជាមានសមត្ថភាពខ្លះហើយក្នុងវិស័យជំនួញ ដើម្បីទទួលបានភាពជោគជ័យ។ ខាងក្រោមនេះគឺជាមេរៀនដែល លោកអ្នកមិនអាចរៀនបានពីសាលាឡើយ ប៉ុន្តែពីការអនុវត្តផ្ទាល់របស់អ្នក៖
១. បំភ្លេចបរាជ័យ
សហ គ្រិនដែលជោគជ័យ ឬអ្នកជំនួញដ៏អស្ចារ្យដឹងយ៉ាងច្បាស់អំពីបរាជ័យ។ ពួកគេមិនខ្លាចបរាជ័យទាំងនោះទេ ហើយពួកគេបន្តដំណើរយ៉ាងស្វាហាប់ បន្ទាប់ពីទទួលបានបរាជ័យនោះ។
២. ធ្វើសកម្មភាពដោយមិនមានការភ័យខ្លាច
មនុស្ស គ្រប់គ្នាតែងតែមានភាពភ័យខ្លាច ទោះបីជាពួកគេមើលទៅដូចជារឹងមាំ មានទំនុកចិត្តក៏ដោយ។ ពួកគេខ្លាចបរាជ័យហ្នឹងឯង។ មេដឹកនាំទាំងឡាយមានភាពខុសពីមនុស្សសាមញ្ញត្រង់ពួកគេអាច ធ្វើសកម្មភាពទោះបីជាពួកគេមានភាពភ័យខ្លាចយ៉ាងណា ក៏ដោយ។
៣. គម្រោងអនាគតគឺជារឿងល្អ ប៉ុន្តែកុំមើលរំលងពេលបច្ចុប្បន្ន
អ្វី ដែលយើងរៀនសព្វថ្ងៃនេះគឺការរៀបគម្រោងសម្រាប់អនាគត។ ប៉ុន្តែទោះបីជាលោកអ្នកមាន គម្រោងអនាគតល្អយ៉ាងណាក៏ដោយ តែបើលោកអ្នករៀបចំសកម្មភាពក្នុងពេលបច្ចុប្បន្នមិនបានល្អទេនោះ លោកអ្នកនឹងមិនទទួលបានជោគជ័យឡើយ។
៤. កុំភ័យខ្លាចក្នុងការសួរសំនួរ
បើ សិនជាលោកអ្នកមានសំនួរ សូមកុំមានអារម្មណ៍ថាលោកអ្នកនឹងមិនសួរអ្នកដទៃទេ ព្រោះខ្លាចគេថាលោកអ្នកអន់ ឬខ្មាសអៀនឱ្យសោះ។ នៅពេលដែលលោកអ្នកសួរសំនួរនៅក្នុងអង្គ ប្រជុំអ្វីមួយ លោកអ្នកមិនត្រឹមតែបំបាត់ចម្ងល់ខ្លួនឯងទេ ប៉ុន្តែលោកអ្នកកំពុងតែបានជួយអ្នកដទៃទៀតក្នុងការ ស្រាយភាពមន្ទិលរបស់ពួកគេផងដែរ។
៥. បើសិនជាលោកអ្នកយល់ថាត្រូវធ្វើ គឺវាអ៊ីចឹងហើយ
មាន មនុស្សច្រើនណាស់ យល់ថាការងារមួយជាការងារត្រឹមត្រូវ ប៉ុន្តែពួកគេមិនចាប់ផ្ដើមធ្វើវាទេ។ នេះហើយគឺជាបរាជ័យដ៏ធំរបស់មនុស្សភាគច្រើន។ ឯមេដឹកនាំដែលខ្លាំងវិញ បើទោះបី ជាពួកគេត្រូវធ្វើវាតែម្នាក់ឯងក៏ដោយ ពួកគេដើរយ៉ាងស្វាហាប់ ដើម្បីបានសម្រេចនូវអ្វីដែលគេ យល់ថាត្រឹមត្រូវ។
៦. អត់ធ្មត់
គម្រោង ការខ្លះចំណាយរយៈពេលយូរខ្លាំងណាស់ក្នុងការទទួលបាននូវភាពជោគ ជ័យ។ ចេញពីស្ថានភាពរាល់ថ្ងៃ រហូតដល់ពេលទទួលបានជោគជ័យ ជីវិតរបស់លោកអ្នកជួបឧបសគ្គយ៉ាងច្រើន។ ដូច្នេះហើយ ការអត់ធ្មត់ជាក់ស្ដែងរបស់លោកអ្នកមានប៉ុន្មាន ភាពជោគជ័យនឹង មានទំហំប៉ុនហ្នឹងដែរ។
៧. មើលឃើញភាពអស្ចារ្យរបស់អ្នកដទៃ មិនត្រឹមតែយកអ្នកដទៃជាកញ្ចក់នោះទេ
អ្នក ដទៃអាចជាសិស្សរបស់អ្នកនៅពេលខ្លះ បើសិនជាលោកអ្នកជាមនុស្សដែលមានសមត្ថភាពខ្លាំង។ ប៉ុន្តែពួកគេអាចនឹងក្លាយទៅជាគ្រូរបស់លោកអ្នកត្រង់ចំណុចដែល លោកអ្នកមិនដែលបានដឹង។ សព្វថៃ្ងនេះក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបគឺជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជា ។ តើអ្វីជាយុទ្ធសាស្រ្តរបស់លោកឧកញ៉ាគិតម៉េង ក្នុងការបង្កើតក្រុមហ៊ុនយ៉ាងច្រើនដោយជោគជ័យរហូតមកដល់សព្វថ្ងៃនេះ?
អត្ថបទដោយ៖ សាត វ៉ាន់ណៃ ( http://www.vannai.gakhmer-free9@india.com )
Comments