ISIS មានឈ្មោះថា​អា​ល់​កៃ​ដា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់

         រដ្ឋ​អ៊ី​ស្លា​មជ្រុលមិយម​នៃ​ប្រទេស​អ៊ីរ៉ាក់ ​និង​ប្រទេស​ស៊ីរី​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ខ្លាំ​ឡើងថា​ជា ISIS  បានអះអាងពីទង្វើរបស់ខ្លួនចំពោះ​ការ​វាយ​ប្រហារ​ភេ​រ​វ​កម្ម 13 វិច្ឆិកា​នៅ​ទីក្រុង​ប៉ារីស ​។ ដើម្បី​យល់ច្បាស់​ពី​ក្រុម​នេះ ​ដំបូង​អ្នក​ត្រូវ​ដឹង​​ថា​ ISIS ​ត្រូវ​បាន​គេ​ប្រើ​​ឈ្មោះ​មួយ​ផ្សេង​ទៀតដែលហៅថា ពួក​អា​ល់​កៃ​ដា​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ។

 
        ពួកសកម្ម​ប្រយុទ្ធ​របស់​សហរដ្ឋ​អាមេរិក  ​និង​កងទ័ព​សម្ព័ន្ធមិត្ត​បាន​កម្ចាត់​ ពួក​អា​ល់​កៃ​ដា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្នុង​អំឡុង​ពេល​ឆ្នាំ 2007  - ប៉ុន្តែ​មិន​បាន​បំផ្លាញ​វា​ទាំងស្រុងនោះទេ ។ មេបញ្ជាការកងទ័ពអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ General Ray Odierno បាន​រៀបរាប់ថា  ​ ៉ក្រុម​នេះ​មានការ​ធ្លាក់​ចុះឥទ្ធិពលនៅ​ឆ្នាំ 201​​0  ៉។ ប៉ុន្តែនៅ​ក្នុង​ឆ្នាំ 201​​1 ក្រុមនេះ​បាន​ចាប់​ផ្តើ​ម​កសាង​ឡើង​វិញ​ ហើយ​នៅ​ក្នុង​ឆ្នាំ 201​​2 និង 2013 ក្រុមនេះត្រូវបាន​ដោះលែងពីទោស​ ដែលបានធ្វើ​ឡើង​ដោយ​រដ្ឋា​ភិ​បាល​អ៊ីរ៉ាក់​ ហើយបាន​ចូល​រួម​ក្នុង​ជួរ​របស់​ខ្លួន​វិញ  ។


        ទន្ទឹម​នឹង​នេះ​ដែរ ​ក្រុម​នេះ​បាន​មើល​ឃើញ​ពី​ឱកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ជា​កន្លែង​ដែល​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី ហើយបាន​ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​ក្នុង​ពាក់​ក​ណ្តា​ល​ឆ្នាំ 201​​1 និង 2012  ។ ពួក​អា​ល់​កៃ​ដា​បាន​ចាប់ផ្ដើម​បង្កើត​វត្តមាន​នៅក្នុង​ប្រទេស​ស៊ីរី​នៅក្នុង​ពាក់ក​ណ្តា​ល​ឆ្នាំ 201​​1 ក្នុង​គោលបំណង​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និងផ្លាស់​ប្តូ​រ​ ​របប​ Bashar al-Assad ដែល​បាន​ជួយ​ឱ្យ​ពួក​អា​ល់​កៃ​ដា​ទទួល​បាន​នូវ​យុទ្ធជន​ និង​បទ​ពិសោធក្នុង​សមរភូមិ​  ។

         នៅ​ឆ្នាំ 201​​3 ក្រុម​នេះ​នៅ​ពេល​ដែល​គេ​ស្គាល់​ថា​ជាក្រុម​អា​ល់​កៃ​ដា​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ាក់ ព្រមទាំង​មាន​មូលដ្ឋាននៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់ ពួក​អា​ល់​កៃ​ដាត្រូវបានប្តូ​រ​ឈ្មោះ​ទៅ​ជា ISIS នៅក្នុងប្រទេស​ស៊ីរី  ។



      ភាពតានតឹង​បាន​កើនឡើង​រវាង ISIS ​និង​ អា​ល់​កៃ​ដា ​ហើយ​ពួកគេ​បានផ្ដាច់ខ្លួនចេញពី​គ្នា​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ 201​​4​  (​ប៉ុន្មាន​ឆ្នាំ​មក​នេះ​មាន​ការ​សំគាល់​ជាច្រើន​ថា​ ISIS មានទំនាក់​ទំនង​ជាមួយពួក​អា​ល់​កៃ​ដា​ក​ណ្តា​ល (AQC​) )  ។  Barak Mendelsohn អ្នក​វិទ្យា​សា​ស្រ្ត​នយោបាយ​នៅមហាវិទ្យាល័យ​ Haverford , បាននិយាយថា "Had always been more a matter of mutual interests than of shared ideology."

        យោង​តាមសម្ដីរបស់ Barak Mendelsohn  ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ស៊ី​រី​បាន​ជំរុញ​ឱ្យ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ចំណុច​ដែល​ធ្វើឲ្យមានការបំបែកជាពីរក្រុមនេះ  ​។ ISIS បាន​អះអាង​ថា​វា​បាន​គ្រប់គ្រង Jabhat al-Nusra ក្រុម​អា​ល់​កៃ​ដា​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ស៊ីរី​  ហើយ​វា​បាន​ផ្គើន​ចំពោះ​មេ​ដឹក​នាំ​អា​ល់​កៃ​ដា​លោក Ayman al​-Zawahiri ដើម្បីឲ្យបញ្ចប់ការ​គាំទ្រ​ ​។ លោក​បាន​និយាយ​ថា "នេះ​ជា​លើក​ទី​មួយ​ដែលមេដឹកនាំ​របស់អា​ល់​កៃ​ដា​បាន​ស្ដាប់បង្គាប់​ជា​សាធារណៈ​"  ។  ISIS បាន​បំពាន​ម្តង​ទៀត​នៅក្នុងការសម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ភាព​តានតឹង​បាន​នាំ​អា​ល់​កៃ​ដា កាត់ផ្ដាច់មិនឲ្យមានការ​តភ្ជាប់​ ណា​មួយ​ជាមួយ​នឹង​ក្រុម ISIS នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ខែ​កុម្ភៈ​  ។

សព្វ​ថ្ងៃ​នេះ​  ISIS ​និង​អា​ល់​កៃ​ដា ​បាន​ប្រកួត​ប្រជែង​គ្នាដើម្បីទទួលបាន​ឥទ្ធិពល​លើ​ក្រុម​ជ្រុលនិយម​អ៊ី​ស្លា​ម​នៅ​ជុំវិញ​ពិភពលោក​។ អ្នក​ជំនាញ​ខ្លះ​ជឿ​​​ថា​ក្រុម ISIS អាច​ជា​ក្រុម​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​តំបន់​  និងនៅ​ទូទាំង​ពិភពលោក​  ។

ប្រភពបរទេស៖  vox.com
កែសម្រួល និងបកប្រែ៖ SOEMKOSAL for Share 
 

Comments