មនុស្សគឺជាសត្វសង្គមដែលបានរស់នៅជាមួយគ្នាជាក្រុម ដោយសារពួកគេត្រូវតែពឹងផ្អែកទៅលើគ្នាទៅវិញទៅមក ជួយគ្នាដើម្បីរស់គេចផុតពីការអត់ឃ្លាននិងគ្រោះមហន្តរាយ ។ នៃការដែលមនុស្សពីរ ឬច្រើននាក់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវការយល់ដឹងកាន់តែល្អប្រសើរក្នុងឆន្ទៈរួមគ្នា ដើម្បីអាចសម្របខ្លួននៅរួមគ្នាបាន ។ដំណើរការនៃការប្រតិបត្តិដើម្បីសាងទំនាក់ទំនងល្អរវាងគ្នានិងគ្នាហើយធ្វើឲ្យយើងអាចរស់នៅជាមួយគ្នាដោយសន្ដិភាពអាចគ្រប់គ្រងចិត្តនិងយកឈ្នះចិត្តអ្នកដទៃបានរួមទាំងធ្វើឲ្យអ្នកដទៃជឿទុកចិត្ត និងបដិបត្តិតាមយើងដោយការពេញចិត្តត្រូវបានហៅថា "ទំនាក់ទំនងរបស់មនុស្ស " ។ ឥរិយាបថរបស់មនុស្សបានបង្កឡើងដោយការប្រាស្រ័យទាក់ទងរបស់មនុស្ស ត្រូវការឱ្យយល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមក ។
ទំនាក់ទំនងរបស់មនុស្សអាចត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងការអនុវត្តជាក់ស្តែង ចំពោះការប្រព្រឹត្ដរបស់បុគ្គលគ្រប់ប្រភេទវិជ្ជាជីវៈមិនថានៅក្នុងការងារឯកជន រដ្ឋាភិបាល សមាគម ឬអង្គការនានា ។ ក្នុងទំនាក់ទំនងគ្រួសាររវាងឪពុកម្តាយនិងកូនការរស់នៅជាមួយគ្នាប្រកបដោយភាពជិតស្និទ្ធ ។ ខ្ញុំមើលឃើញថា យើងគួរតែផ្តោតអារម្មណ៍ទៅលើការទំនាក់ទំនងរបស់មនុស្សគ្រប់រូបពីកំណើត វាជាការសំខាន់ដែលមនុស្សគួររៀនអំពីទំនាក់ទំនង របស់មនុស្សនៅក្នុងគោលបំណងដើម្បីសម្រេចបាននូវផលប្រយោជន៍ខ្លួនឯង។
ការបង្កើតអង្គការ ឬអង្កភាពអ្វីមួយចាំបាច់ត្រូវការមនុស្សច្រើននាក់មកធ្វើការជាមួយគ្នាដើម្បីបំពេញកាតព្វកិច្ចជាផ្លូវការដើម្បីសម្រេចបាននូវ គោលដៅដែលបានកំណត់ ។ នៅក្នុងបានជាប្រជាជន ក៏ត្រូវតែមានឥរិយាបថទៅតាមតួនាទីរបស់ខ្លួនដែរ ដូចជាឪពុកម្តាយ មានតួនាទីក្នុងភាពជាអ្នកបង្រៀនកូនឱ្យមានសមត្ថភាព និងឥរិយាបថទៅតាមក្បួនច្បាប់នៃគ្រួសារវប្បធម៍ និងសង្គម ។ គ្រូបង្រៀនណែនាំសិស្សដើម្បីមានចំណេះដឹង នេះជាទេពកោសល្យនិងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់គ្រូបង្រៀន ហើយធ្វើវប្បអនុលោមតាមច្បាប់របស់សាលា ។ ក្រុមហ៊ុនមានតួនាទីជាអ្នកគ្រប់គ្រងកម្មករនិយោជិតនៅក្នុងអាជីវកម្មរបស់ខ្លួន ព្រមទាំងគ្រប់គ្រងឱ្យរីកចម្រើននិងសម្រេចបាននូវគោលដៅការងាររបស់ខ្លួន ។
ទំនាក់ទំនងរបស់មនុស្ស
1. ជីវិតនិងរបៀបរស់នៅ ៖ ការមានទំនាក់ទំនងសជាមួយនឹងអ្នកដទៃ ធ្វើត្រឹមតែឲ្យយើងមិនមានអារម្មណ៍ថាឯកោប៉ុណ្ណោះទេ ប៉ុន្តែអស្ចារ្យជាងនេះទៀតនោះគឺធ្វើឱ្យយើងមាន អារម្មណ៍ថាមានសុវត្ថិភាព និងផ្តល់ឱ្យយើងនូវក្ដីស្រឡាញ់ ការទទួលស្គាល់ពីសង្គម ដែលវាជាមូលដ្ឋានដើម្បីដើម្បីរស់រានមានជីវិត ។
២. ការគ្រប់គ្រង៖ ការកកើតអង្គភាព ឬអង្គការគ្រប់ទីកន្លែង កត្តាសំខាន់បំផុតគឺមនុស្ស ។ តើនរណាជាអ្នកធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យឬបរាជ័យ ? ទំនាក់ទំនងជាមួយនឹងអ្នកដទៃហើយអ្នកដែលចូលមកក្នុងទំនាក់ទំនងពិតជាត្រូវ តម្រូវឱ្យអនុវត្តចំណេះដឹងក្នុងការគ្រប់គ្រងនិងការសម្របសម្រួល ដើម្បីសម្រេចបាននូវគោលបំណងរបស់អង្គភាព ឬអង្គការ ។
៣. កិច្ចការសេដ្ឋកិច្ច៖ នៅក្នុងឧស្សាហកម្មនីមួយៗ មនុស្សជាកត្តាសំខាន់ ក្នុងការបង្កើតការលើកទឹកចិត្តឲ្យធ្វើការដល់បុគ្គលិកដើម្បីសម្រេចបាន នូវភាពរីកចម្រើនរបស់អង្គភាព និងប្រសិទ្ធភាពជាអតិបរមា សេដ្ឋកិច្ចពាណិជ្ជកម្ម វាតម្រូវឱ្យមាននូវជំនាញនៃការសម្របសម្រួលផងដែរ។
៤.ទំនាក់ទំនងផ្នែកនយោបាយ៖ មានសារៈសំខាន់នៅក្នុងនយោបាយនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ ទំនាក់ទំនងល្អរវាងប្រជាជននិងរដ្ឋាភិបាល អ្នកនយោបាយ ឬអ្នកការទូតជាមួយប្រទេសផ្សេងៗនៅលើលោក ។
អត្ថបទដោយ៖ SOEMKOSAL
Comments