គន្លឹះ​នៃ​ការរៀន​សរសេរ​កូដ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ


        ការ​សរសេរ​កូដ (Coding) ជា​ជំនាញ​មួយ​ដែល​អ្នក​រៀន IT ត្រូវ​តែ​ចេះ ប៉ុន្តែ​ក៏​មាន​និស្សិត​ខ្លះ​ត្អូញត្អែរ​ថា វា​ស្មុគស្មាញ​ពិបាក​​យល់ ពិបាក​រៀន ដោយ​សារ​តែ​មាន​ Algorithm ច្រើន​ពិបាក​ដោះស្រាយ។ ទោះ​ជា​បែប​នេះ​ក្ដី ក៏​មាន​អ្នក​ជោគជ័យ​ច្រើន​ដែរ លើ​ជំនាញ​មួយ​នេះ។


          សាស្ត្រាចារ្យ ផេង ឧសភា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ពី​គន្លឹះ​នៃ​ការ​រៀន​សរសេរ​កូដ សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​ ឲ្យ​ទទួល​បាន​ជោគ​ជយ។
ជា​ដំបូង និស្សិត​ត្រូវ​រក​ទិញ​សៀវភៅ​សរសេរ​កម្មវិធី​កម្រិត​ដំបូង ណា​ដែល​ប្រែ​ជា​ភាសាខ្មែរ ព្រោះ​វា​ងាយ​ស្រួល​អាន រួច​រៀន​ធ្វើ​តាម​អ្វី​ដែល​គេ​ប្រាប់​ និង​អនុវត្ត​តាម​បន្តិច​ម្ដង​ៗ ដើម្បី​ឲ្យ​មាន​គ្រឹះ ក្នុង​ការ​បន្ត​ទៅ​ការ​សរសេរ​កូដ​កម្រិត​ខ្ពស់ ៗ បន្ត​ទៀត។
ជាង​នេះ​​ទៀត និស្សិត​ត្រូវ​ព្យាយាម​ហាត់​ដោះ​ស្រាយ​បញ្ហា​តូច​ៗ​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​ មុន​សិន ឬ ក៏​យក​បញ្ហា​នោះ​មក​បំបែក​ឲ្យ​បាន​យល់ ហើយ​សឹម​រក​វិធី​ផ្សេង​ទៀត ដើម្បី​ដោះ​ស្រាយ ។
ប្រសិន​បើ​បញ្ហា​នោះ មាន​ Algorithm ច្រើន​ ទាមទារ​ឲ្យ​និស្សិត​ត្រូវ​មាន​ ការ​អត់ធ្មត់​ខ្ពស់ ដើម្បី​រក​ឲ្យ​ឃើញ​ពី អ្វី​ដែល​គេ​ចង់​បាន។


          ចំណុច​សំខាន់​នោះ​គឺ​ ត្រូវ​ចេះ​ឆ្ងល់ ចេះ​សួរ​មិត្ត ភក្តិ ឬ សាស្ត្រាចារ្យ​ ប៉ុន្តែ​និស្សិត​ក៏​អាច​រក​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន​ដែរ​នៅ​លើ​ អ៊ីនធឺណិត ហើយ​ក៏​ជា​កន្លែង​ដែល​អាច​ស្វ័យ​សិក្សា​បាន​ផង​ដែរ។ ជាចុងក្រោយ សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា និស្សិត​ក៏​មិន​អាច​ខ្វះ​ភាសា បាន​ដែរ​គឺ​ត្រូវ​ចេះ​យ៉ាង​តិច​ក៏​ភាសា​អង់គ្លេស​មួយ​ដែរ ដើម្បី​ជា​ទុន ក្នុង​ការ​សរសេរ​កម្មវិធី ឲ្យ​ទទួល​បាន​ជោគ​ជយ ៕


ប្រភព៖  http://news.sabay.com.kh

Comments