សុភាសិតទាំងអស់នេះ ព្រះអង្គតែងមានព្រះបន្ទូលទៅកាន់ពួកយុវជនជារឿយៗ ដើម្បីឲ្យបានទៅជាពលរដ្ឋមួយរូប ថ្លៃថ្នូរនឹងគេ កុំឲ្យក្រាញនៅតែមួយកន្លែង ត្រូវតែផ្លាស់ដីថ្មី គំនិតថ្មី ទើបរកសុភមង្គលឃើញ មិនគួរគប្បីស្ដាយស្រណោះដីកំហិល ដែលមានតែដើមត្នោត ឬ ចេកដូងមួយគុម្ពពីរឡើយ ។ល។
៙ សុភាសិតសម្ដេចជាអម្ចាស់ ៖
- ការអម្បាល កុំអាលពោលអួតមុន។
- ឧបាយកលសើៗ ពុំស្មើគំនិតជ្រៅ។
- កំណាចឃ្លានពេក មានរឿងពុំសូវស្រាក។
- សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ។
- សូវនូវម្នាក់ឯង គួរជៀសវាងបាបមិត្ត។
- ចិត្តឥតភ្នែក ភ្នែកឥតចិត្ត អ្នកគិតល្អិតទើបអាចយល់បាន។
- មើលងាយអ្នកផង នាំឲ្យកន្លងច្បាប់។
- រអិលមាត់ច្រើនតែភ្លាត់ស្នៀត។
- សើចក្អាកក្អាយ នាំឲ្យស្ដាយក្រោយ។
- កាប់បំពង់រង់ចាំទឹកភ្លៀង ភ្នែកមិនឆ្មៀងឃើញមិនសព្វ។
- ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង។
- ពេលត្រូវដើរបែរជាដេក ខ្ជិលហួសពេកនាំឲ្យល្ងង់។
- មានៈចចេសក្រៃ អស់តម្លៃគ្មានចំណេញ។
- បំណាច់កើតជាអង្គប្រុស កុំប្រព្រឹត្តខុសធម៌ច្បាប់។
- ប្រាំបួនទិញ ដប់ទិញ កុំទិញរបស់ថោក។
- កុំស្ដាយគុម្ពចេកមួយគុម្ព។
- កុំស្ដាយអាចម៍គោមួយគំនរ។
- បើមិនចេះត្រូវសួរគេ កុំមានៈយកគ្រាន់បើ។

Comments