ក្រុមហ៊ុន បណ្តាញសង្គម Facebook មានគម្រោងពង្រីកការប្រើប្រាស់សេវាកម្មអ៊ីនធឺណិតលើទូរស័ព្ទដៃ ដោយឥតគិតថ្លែសម្រាប់ប្រទេសក្រីក្រនៅទូទាំងពិភពលោក។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រោយពីក្រុមហ៊ុននេះបានដាក់គម្រោងនៃការប្រើប្រាស់អ៊ីនធឺណិតឥតគិត ថ្លៃ នៅក្នុងប្រទេសចំនួន១៧ កាលពីឆ្នាំមុន។
នៅក្នុងសេចក្តីប្រកាសមួយ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដើម្បីអប់អរគំរប់ខួបរយៈពេលមួយឆ្នាំនៃគម្រោងរបស់ខ្លួន ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួននឹងបើកឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ បញ្ចូលនូវគម្រោង Internet.org (ជាគម្រោងប្រើប្រាស់អ៊ីនធឺណិតមិនគិតថ្លៃ)។ ហើយថ្មីៗ នេះក្រុមហ៊ុន បណ្តាញសង្គមមួយនេះ កំពុងតែដំណើរការនូវគម្រោងប្រើប្រាស់អ៊ីនធឺណិត ដោយឥតគិតថ្លៃ ជាមួយនឹងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទមួយចំនួននៅលើពិភពលោក។
គម្រោង Internet.org របស់ក្រុមហ៊ុន Facebook បានបង្កើនចំនួនអ្នកប្រើប្រាស់ប្រមាណ ៩លាននាក់ កាលពីឆ្នាំ២០១៤ ។ នេះបើតាមការឲ្យដឹងពីលោក Chris Daniels អនុប្រធាននៃគម្រោង Internet.org។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ដែលជាដៃគូប្រមាណ៦ក្រុមហ៊ុន ដើម្បីឲ្យមនុស្សប្រមាណ៤.៥ពាន់លាននាក់ ក្នុងពិភពលោកគ្មានអ៊ីនធឺណិតប្រើប្រាស់ អាចប្រើប្រាស់អ៊ីនធឺណិតបាន ដោយមិនអស់ប្រាក់។ ហើយពួកគេទាំងនោះ គឺភាគច្រើនគឺស្ថិតនៅក្នងទ្វីបអាមេរិកឡាទីន ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។
សូមបញ្ជាក់ថា ក្នុងគម្រោង Internet.org ក្រុមហ៊ុននឹងផ្តល់ជូននៅការភ្ជាប់អ៊ីនធឺណិតទៅកាន់គេហទំព័រមួយចំនួន ដោយឥតគិតថ្លៃ បូករួមទាំងការភ្ជាប់ទៅកាន់គេទំព័រហ្វេសប៊ុកដោយឥតគិតថ្លៃផងដែរ៕
អានព័ត៌មានផ្សេងទៀត៖ YouTube ជួលអតីតប្រធាន MTV បង្កើតវីដេអូ original
ប្រែសម្រួលដោយៈ ចាន់ណា
ប្រភពៈ Reuters
ប្រភពៈ Reuters

Comments