ភាសាស៊ី រឺ C (ភាសាកម្មវិធីស៊ី) ជាភាសាសម្រាប់សរសេរកម្មវិធីព័ត៌មានវិទ្យាដែលមានលទ្ធភាពអាចគ្រប់គ្រង និងដាក់ដំណើរការលើប្រព័ន្ធគណនូបករណ៍រួមទាំងប្រព័ន្ធអស្យាណូបានទៀតផង។ **ភាសា C ត្រូវបានបង្កើតឡើងដោយលោកដេនីស រីឈី (Dennis Ritchie) នៅចន្លោះឆ្នាំ១៩៦៩ និង ១៩៧៣ នៅបន្ទប់ពិសោធរបស់Bell Telephone ។ ភាសា C ដំបូងឡើយត្រូវបានបង្កើតឡើងដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការយូនិក (Unix)ហើយក៏ត្រូវបានប្រើប្រាស់ដើម្បីបង្កើតកម្មវិធីជាច្រើនដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការយូនិក រួមទាំងកម្មវិធីបម្លែងកូដ(Compiler) ផងដែរ។ ដូច្នេះហើយ ភាសា C ក៏ត្រូវបានគេទទួលស្គាល់ថាជាភាសាសម្រាប់បង្កើតប្រព័ន្ធប្រតិបត្តិការ (system programming language ) ។
1. ប្រវត្តិសង្ខេប -1960 គេបានបង្កើតភាសាសរសេរកម្មវិធីមួយឈ្មោះ ALGOLដែលជាមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធរបស់កម្មវិធី។-
-1967 លោក Martin Rechards បានបង្កើតភាសាសរសេរកម្មវិធី CPL បន្ទាប់មកលោក Martin Rechart បានបង្កើតភាសាមួយទៀតឈ្មោះ BCPL ដែលជា Version ថ្មីរបស់ CPL ។
-1970 លោក Ken Tomson ជាបុគ្គលិកម្នាក់នៅមន្ទីរពិសោធន៍ Bell បានរកវិធីវឌ្ឍន៍ពីភាសា BCPL មកបង្កើតភាសា B ដែលជា Version ថ្មីរបស់ BCPL ដែលមានលក្ខណះច្បាស់លាស់ដើម្បីប្រើប្រាស់ក្នុង System Programming
-1972 មានបុគ្គលិករួមការងារម្នាក់របស់លោក Ken Tomson ឈ្មោះ Dennis Ritchie បានយកការងារជាក់ស្តែងជាច្រើនក្នុងការវិវឌ្ឍន៍ភាសា BCPL ទៅ B មកបង្កើតភាសាមួយ ដែលយើងបានស្គាល់មកដល់បច្ចុន្បន្ន គឺភាសា C ។
-1983 វិទ្យាស្ថាន ANSI បានបង្កើតគណះកម្មាធិការមួយ ដើម្បីកំណត់ភាសា C អោយមានលក្ខណះស្តង់ដា រួចកំណត់ឈ្មោះថា ANSI C ។
C / C++ ជាភាសាសរសេរកម្មវិធីមួយ ដែលមានភាពល្បីល្បាញដូចដែលយើងបានដឹង ក៏ព្រោះតែប្រពន្ធ័ដំណើរការ UNIX គឺបង្កើតឡើងដោយភាសា Assembly ហើយស្ទើរតែទាំងអស់ត្រូវបានសរសេរឡើងដោយភាសា C / C++ ។ ក្នុងអំឡុងចុងទសវត្ស 1970 នៅប្រទេសជឿនលឿនមួយចំនួន ភាសា C / C++ ត្រូវបានគេផ្សព្វផ្សាយនិងបញ្ចូោក្នុងកម្មវិធីសិក្សានៅតាមអនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ ព្រោះវាជាភាសាមួយដែលនៅកៀក UNIX និងមាន C Compiler ដែលអាចអោយយើង Compile កូដដែលយើងបានសរសេរ ។
2. ការបង្កើតកម្មវិធីនៃភាសា C/C++
*Editingក្នុងដំណាក់កាលនេះគឺជាការបង្កើត Source Code របស់ C/C++ និងការដាក់ឈ្មោះអោយ Source Code ដែលបានសរសេររួច ។ ជាទូទៅឈ្មោះរបស់ Source Code ដែលបានដាក់ឈ្មោះអោយ
មានលក្ខណះសំគាល់ ( xxxxxxx.c ) សំរាប់ C និង ( xxxxxx.cpp ) សំរាប់ C++ ។
ក្នុងការសរសេរតំរូវអោយមានកម្មសរសេរកូដដូចជា Turbo C++/C , Code Block , Dev C++ .....
*Compiling
ក្នុងដំណាក់កាលនេះ Compiling បំលែង Source Code ទៅជា Machine Code ដែលកុំព្យូទ័រអាចយល់បាន ព្រមទាំងស្វែងរក រួចបង្ហាញនូវភាព Error (ប្រសិនបើមាន) ។ ប្រសិបបើគ្មានភាព Error កើតមានទេ នោះវានឹងបង្កើតបាន Object Code ដែលត្រូវផ្ទុកក្នុង File មួយផ្សេងទៀតគឺ Object File ដែលមានសំគាល់ ( xxxxxx.obj ) ។
*Linking
ក្នុងដំណាក់កាលនេះ Linker បានផ្សំបញ្ចូលទៅ Object Code ជាមួយនិង Module Code ដែលអានមកពី Program Library (ផ្នែកគាំទ្ររបស់ CPL) រួចបង្កើតជា Execut_able File ដែលមានលក្ខណះសំគាល់ ( xxxxxx.exe ) ។ ម្យ៉ាងវិញទៀត Linker ក៏អាចស្វែងរក និង បង្ហាញនូវភាព Error ផងដែរ ។
*Execution
ក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី ដែលដំណាក់កាលទាំងបីខាងលើ ដំណើរកាលបានដោយជោគជ័យ ។ ក៏ប៉ុន្តែក្នុងដំណាក់កាលនេះ ក៏មានភាព Error កើតមានផងដែរ ប្រសិនបើមានការខុសពីលក្ខខ័ណ្ឌកំណត់ណាមួយ ដូចជាការអោយតំលៃខុងពីលក្ខខ័ណ្ឌរបស់វា នេះគេហៅថា Logic Error ។
3. លំហាត់ឧទាហរណ៍
(១). ចូរបង្កើតកម្មវិធីនៃប្រមាណវិធីបូក ដក គុណ ចែកនៃទិន្នន័យចំនួនពិត a និង b :
#include
void main (void)
{
double a, b; /* តាង a និង b ជាអញ្ញតិនៃអថេរចំនួនពិត*/
printf("input the value of a and b");
scanf("%lf %lf",&a, &b); /*បញ្ជូលតំលៃ a និង b*/
printf("Addition = %lf\n",a+b); /*ធ្វើប្រមាណវិធីបូករវាង a និង b*/
printf("subtraction = %lf\n",a-b); /*ធ្វើប្រមាណវិធីដករវាង a និង b*/
printf("multiplication = %lf\n",a*b); /*ធ្វើប្រមាណវិធីគុណរវាង a និង b*/
printf("Division = %lf\n",a/b); /*ធ្វើប្រមាណវិធីចែករវាង a និង b*/
}
(២) សរសេរកូដដើម្បីរកមធ្យភាគពិន្ទុ សិស្សដែលរៀន៤មុខវិជ្ជាបង្ហាញលទ្ធផលជាប់ រឺធ្លាក់
#include
#include
#include
(៣) សរសេរកម្មវិធីដោះស្រាយសមីការដឺក្រទី២ មានមួយអញ្ញាត:
#include
#include
#include

Comments