ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដំណឹងជ្រើសបេក្ខជន-បេក្ខនារីអាហារូបករណ៍ទៅសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេលពីរឆ្នាំ នៅប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍របស់ Chulabhorn Graduate Institute –The ASEAN Foundation នៃវិទ្យាស្ថានឧត្ដមសិក្សា CHULABHORN (CGI) ។ អាហារូបករណ៍នេះ ផ្តល់ដល់បេក្ខជនមកពីបណ្តាប្រទេសជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
មុខវិជ្ជាសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ក្នុងកម្មវិធីអាហារូបករណ៍នេះ រួមមាន ១, Applied Biological: Environmental Health ២, Environmental Toxicology និង៣, Chemical Biology ។ បេក្ខជនដែលចាប់អារម្មណ៍កម្មវិធីអាហារូបករណ៍ខាងលើ អាចស្វែងរកព័ត៌មានលម្អិត តាមរយៈគេហទំព័រ www.cgi.ac.th or www.aseanfoundation.org ។
បេក្ខជនត្រូវដាក់សំណុំឯកសារពាក់ព័ន្ធតាមប្រព័ន្ធអេឡិចត្រូនិច Email: cgi_academic@cgi.ac.th ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឋិកា ឆ្នាំ២០១៥៕
Comments