កាលពីថ្ងៃអាទិត្យកន្លងទៅ តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានប្រកាសបញ្ជាឲ្យក្រុមហ៊ុន ផ្ដល់សេវាអ៊ីនធឺណិតក្នុងប្រទេសឥណ្ឌាទាំងអស់ធ្វើការ បិទដំណើរការវិបសាយសិចជាង ៨០០វិបសាយ។
មន្ត្រីជាន់ខ្ពស់ម្នាក់ពុំបានបញ្ចេញឈ្មោះបានប្រាប់ទៅកាន់ សារព័ត៌មាន BBC Hindi ថា នាយកដ្ឋានទូរគមនាគមន៍របស់ឥណ្ឌាបានប្រាប់ឲ្យក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្ដល់សេកម្មអ៊ីនធឺណិតទាំងអស់ក្នុងប្រទេសឥណ្ឌាឲ្យ ធ្វើការបិទវិសាយសិចចំនួនសរុប ៨៥៧ វិបសាយ។
លោកបន្ថែមទៀតថា ការបិទនេះគឺមិនមែនទាំងស្រុងនោះទេ នេះគឺគ្រាន់តែជាការតាមដានទៅលើកុមារក្នុងប្រទេសឥណ្ឌាដែលបាន បើកមើលវិបសាយទាំងនេះ ហើយមួយវិញទៀតនោះគឺដើម្បីរក្សាវប្បធម៌របស់ឥណ្ឌាផង។ ចំណែកឯយុវវ័យវិញគឺនៅតែអាចបើកមើលបានដដែល ដោយការប្រើ VPNs ឬ Proxy Servers។
ការប្រកាសឲ្យបិទនេះគឺគ្រាន់តែជាការសម្រិចចិត្ត បណ្ដោះអាសន្នតែប៉ុណ្ណោះ។ ចំពោះគោលនយោបាយទប់ស្កាត់រយៈពេលយូរទៅលើវិបសាយទាំងនេះ នាយកដ្ឋានទូរគមនាគមន៍នឹងអនុវត្តនៅពេលក្រោយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់មន្រ្តីរូបនេះ។
បើតាមការឲ្យដឹងពីនាយកក្រមហ៊ុនទូរគមនាគមន៍ម្នាក់ពុំបាន បញ្ចេញឈ្មោះបានប្រាប់ទៅកាន់សារព័ត៌មាន The Times of India ថា ពួកគេមិនអាចបិទម្ដងទាំងអស់បាននោះទេ ដោយពួកគេត្រូវធ្វើការបិទម្ដងមួយៗ ដូច្នេះពួកគេត្រូវចំណាយពេលពីរទៅបីថ្ងៃក្នុងបិទវិបសាយទាំង នេះ។
តាមទិន្នន័យស្ថិតិបានបង្ហាញថា ឥណ្ឌាគឺជាទីផ្សាររឿងសិច (Pornhub) ធំបំផុតលំដាប់ទីបួនក្នុងឆ្នាំ ២០១៤ ដោយនៅពីក្រោយ អាមេរិក អង់គ្លេស និងកាណាដា៕ទំព័រដើម SABAY
Comments