ស្វែងយល់ពី បទនគររាជ





បទនគររាជ​ (ភាសា​អង់គ្លេស Royal Kingdom) គឺ​ជា​ចំរៀង​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា។​ បទនគររាជ ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​សង្ឃរាជ ជួន ណាត ។  
  1. នគររាជ

    ១​~ សូម​ពួក​ទេព្ដា​                                                រក្សា​មហាក្សត្រ​យើង
          ឱ្យ​បាន​រុងរឿង​   ​​                                           ដោយ​ជ័យ​មង្គល​ សិរីសួស្ដី
          យើង​ខ្ញុំ​ព្រះអង្គ​                                             សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី​
          នៃ​ព្រះ​នរបតី​                                               វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
          គ្រប់​គ្រង​ដែន​ខ្មែរ                                         បុរាណ​ថ្កើនថ្កាន។

    ២~ ប្រាសាទ​សិលា​                                            កំបាំង​កណ្ដាល​ព្រៃ
           គួរ​ឲ្យ​ស្រមៃ                                                នឹក​ដល់​យសសក្ដិ​ មហា​នគរ
           ជាតិ​ខ្មែរ​ដូច​ថ្ម​                                             គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
           យើង​សង្ឃឹម​ពរ​                                          ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
           មហា​រដ្ឋ​កើត​មាន                                       យូរ​អង្វែង​ហើយ។

    ៣~ គ្រប់​វត្ត​អារាម​                                             ឮ​តែ​សូរស័ព្ទ​ធម៌
           សូត្រ​ដោយ​អំណរ​                                      រំឭក​គុណ​ពុទ្ធសាសនា
           ចូរ​យើង​ជា​អ្នក                                          ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
           គង់​តែ​ទេវតា​                                            នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
           ដល់​ប្រទេស​ខ្មែរ                                        ជា​មហានគរ។
  2. បទភ្លេង

  • តន្ត្រីនិងសំលេងនគររាជ 
  • អត្ថន័យ 
    • វគ្គទី១៖ ការបួងសួងដល់ទេព្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្ត និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណមកដោយរុងរឿង។
    • វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
    • វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។


Comments