សិស្ស​ប្រាំ​ប្រភេទ ​នឹង​ធ្លាក់​ការ​ប្រឡង​បាក់​ឌុប​ដោយ​ស្វ័យ​ប្រវត្ត


ខណៈ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​កាន់​តែ​ខិត​ជិត​មែន​ទែន​ទៅ​ហើយ​នោះ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវ​ ជន​ និងកីឡា​ លោក ​ហង់ ​ជួនណារ៉ុង​ បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម​ទំនាក់​ទំនង​ហ្វេស​បុក​របស់​ក្រសួង​នៅ ​ព្រឹក​ថ្ងៃទី​១៩​ ខែសីហា ​ដោយ​បញ្ជាក់​ថា ​បេក្ខ​ជន​ដែល​កំពុង​ត្រៀម​ខ្លួន​ប្រឡង​បាក់​ឌុបនា​ពេល​ខាង​មុន​ដ៏​ខ្លី​នេះ ​ត្រូវខិត​ខំប្រឹង​ប្រែង​ដើម្បី​ប្រឡង​ឱ្យ​អស់​សមត្ថ​ភាព​នូវ​អ្វី​ដែល​ ខ្លួនបាន​រៀន​ និង​ចេះ​ចាំ​ពី​សា​លា​មក ​ហើយ​មិន​ត្រូវ​នាំ​គ្នា​មាន​គំនិត​ថា ​នឹង​អាច​បាន​លួច​មើល​ប្រ៊ី​យ៉ុង​ចម្លង​បាន​ឡើយ​ពី​ព្រោះ​ឯក​ឧត្តម ​បាន​ក្រើន​រំលឹក​សារ​ជាថ្មីម្ដង​ទៀត​ថា ​ការ​ប្រឡង​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​របស់​បេក្ខជន​នៅ​គ្រប់​ មណ្ឌល​ទាំង​អស់​ នឹង​ត្រូវបាន​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច ​មន្រ្តី​សង្គម​ស៊ីវិល​ និង​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដើម្បី​ជួយ​ឱ្យ​ទៅ​តាម​ដាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រឡង​ ដូច​នៅ​ឆ្នាំ​មុន​កន្លង​ទៅ​នេះ​ដែរ។

ក្រៅ​ពី​ការ​អំពាវ​នាវ​ខាង​លើ​នោះ​ ឯក​ឧត្តម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ក៏​បាន​លើក​ឡើង​ថា ​សិស្សានុ​សិស្ស​ចំនួន​ប្រាំ​ប្រភេទ ​នឹង​អាច​ធ្លាក់​ការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដោយ​ស្វ័យ ​ប្រវត្តិ ​បើ​សិន​ជា​ពួក​គេ​បាន​ធ្វើការ​រំលោភ​ទៅ​លើ​បទ​បញ្ញត្តិ​ប្រាំ​ប្រ​ការ​របស់ ​ក្រសួង​ ដែល​គ្រោង​នឹង​ដាក់​ចេញ​ដើម្បី​ឱ្យដំ​ណើរ​ការ​ប្រឡង​នា​ពេល​ខាងមុខ​ ដែល​ទទូល​យក​បាន​ទាំង​ពី​មជ្ឈដ្ឋាន​ជាតិ-​អន្តរ​ជាតិ​ ដូច​កាល​ពី​ឆ្នាំមុន​កន្លង​ទៅ។៖

ប្រការ១៖ ​ប្រសិន​បើ​បេក្ខជន​ នាំ​យក​នូវ​សំ​ណៅ​ឯកសារ​ ទូរសព្ទ​ដៃ ​និង​គ្រឿង​អេឡិច​ត្រូនិច​ចូល​ទៅ​ក្នុង​តំបន់​ប្រឡង​ ឬ​ក៏​អង្គុយ​ខុស​លេខតុ​ជា​ដើម ​បេដ្ខ​ជន​នោះ​នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ ​និង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្ត​ហើយ​មិន​បាន​ប្រឡង​ទៀត​ទេ។

ប្រការ ​២៖ ​ប្រសិន​បេក្ខជន​លួច​ចម្លង​គ្នា​នៅក្នុង​បន្ទប់​ប្រឡង ​ហើយ​សន្លឹក​មូល​វាចារ​ និង​សន្លឹក​កិច្ចការ​មាន​ចម្លើយ​ដូច​គ្នា ឬ​ក៏​សន្លឹក​កិច្ចការ​នោះ​មាន​ចម្លើយ​ដូចគ្នា​បិះ​បិត​ទៅ​និង​សំណៅ​ឯក​សារ​ ណា​មួយ​ដែល​គេបាន​សរសេរ​ទុកមុន ​ក្រោយ​ពីការ​ត្រួត​ពិនិត្យ​ស្វែង​រក​ឃើញ​ដូច្នោះ​ បេក្ខ​ជន​នោះ​ នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ ​ហើយ​នឹង​ធ្លាក់​ដោយស្វ័យ​ប្រវត្ត​ផង​ដែរ។

ប្រការ ​៣៖ ​ប្រសិន​បើ​មាន​បេក្ខជន​បាន​រៃ​អង្គាស​ថវិកា​ឱ្យ​អនុរក្ស​ប្រចាំ​បន្ទប់​ ឬ​ក៏​ឱ្យ​កិច្ចការ​របស់​ខ្លួន​ទៅ​ឱ្យ​អ្នក​ដទៃ​បាន​ចម្លង​តាម ​ឬ​ក៏រត់​ឯក​សារ​ទៅ​ខាង​ក្រៅ ​ក៏​នឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្ត ​និង​ថែម​ទាំង​ព្យួរ​ឈ្មោះ​មិន​ឱ្យ​ប្រឡង​សារ​ជាថ្មី​ក្នុង​រយៈ​មួយ​ឆ្នាំ​ បន្ទាប់។

ប្រការ​៤៖ ​បេក្ខជន​ដែល​នាំយក​អាវុធ​ ឬ​ជាតិផ្ទុះ​ជាប់ខ្លួន​ចូល​ក្នុង​បន្ទប់​ប្រឡង​ ឱ្យ​ខូច​ខាត​សម្ភារៈ​ក្នុង​បន្ទប់​ប្រឡង ​ឬ​ក៏ឱ្យ​គេ​ប្រឡង​ជំនួស​ខ្លួន ​ក៏​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្ត ​និង​មិន​អាច​ប្រឡង​សារ​ជាថ្មី​ម្ដង​ទៀត​ក្នុង​រយៈ​ពីរ​ឆ្នាំ​ជា​បន្ត​ បន្ទាប់។

ចំ​ណែក​ប្រការ​៥៖ ​ប្រ​សិន​បបើ​បេក្ខជន​ធ្វើ​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​ក្នុង​ការ​ប្រឡង​ឱ្យ​មាន ​ភាព​រយ៉េរយ៉ៃ​ ឬ​បង្កើត​ឱ្យ​មាន​ក្រុម​សម្រាប់​រៀប​ចំចម្លង​ នឹង​ត្រូវធ្លាក់​ដោយ​ស្វ័យប្រវត្ត ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ក្រសួង​នឹង​បញ្ជួន​បេក្ខជន​ល្មើស​នោះ​ទៅកាន់​តុលាការ​បន្ថែម​ទៀត។
លោក ​ហង់ ជួនណារ៉ុង​ ក៏បាន​អំពាវ​នាវ​ឱ្យ​បុគ្គ​លិក​​បម្រើការសិក្សា​ទាំង​អស់ ​ត្រូវ​ប្រកាន់​ផ្ជាប់​ឱ្យ​បាន​ដាច់​ខាត ​នូវ​កំណែ​ទម្រង់​ទាំង​ឡាយ​ទាំង​ពួង​របស់​ក្រសួង​អប់រំ ​ដើម្បី​ជាការ​លើក​ស្ទួយ​ដល់​កេរិ៍ឈ្មោះ​របស់​គ្រូប​ង្រៀន ​និង​ក៏​ដើម្បី​ឱ្យ​សិស្ស​ខិតខំ​ប្រឹង​ដោយ​ខ្លួន​ឯង ​ដើម្បី​ប្រឡង។

គួរ ​បញ្ជាក់​ថា ​ការ​អំពាវនាវ​របស់​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡាខាង​លើនោះ ​បាន​កើត​ឡើង​បន្ទាប់​ពីការ​បរិច្ឆេទ​នៃការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​ សិក្សា​ទុតិយ​ភូមិ​របស់​បេក្ខជន​ប្រឡង ​នៅក្នុង​ឆ្នាំ២០១៥-​២០១៦​នេះ ​កាន់​តែ​ខិត​ជិត​មែន​ទែន ​គឺ​នឹង​ប្រព្រឹត​ធ្វើ​ឡើង​នៅថ្ងៃ​ចន្ទទី​២៤ ​ខែសីហា ​ឆ្នាំ២០១៥​ខាង​មុខ​ដ៏ខ្លីនេះ៕​

ប្រភព៖ Cool107

Comments