​៧​ចំណុច​បង្ហាញ​ថា​បុរស​ម្នាក់​​កំពុង​​លួច​ស្រឡាញ់​អ្នក​



​មាន​កំណើត​មក​ជា​ស្រ្តី ​ភាគ​ច្រើន​តែង​តែ​ចូល​ចិត្ត​អៀន​ច្រើន​ មិន​សូវ​ក្លាហាន​ដាច់​ម៉ាត់​ដូច​មនុស្ស​ប្រុស​​ឡើយ។​ ជា​ពិសេស ​នៅ​ពេល​ធ្វើ​កិច្ច​ការ​ ឬ​ជួប​ស្ថាន​ការណ៍​អ្វី​មួយ​ដែល​មាន​​សក្ដានុ​ពល​ភាព​ខ្លាំង​ នារីៗ​តែង​តែ​អែ​អង់​ជា​និច្ច​ មិន​សូវ​បញ្ចេញ​អា​កប្បកិរិយា​ឱ្យ​មនុស្ស​ប្រុស​ដឹង​ងាយៗ​ឡើយ​ ប៉ុន្តែ​បើ​មនុស្ស​ប្រុស​វិញ​គឺ​ផ្ទុយ​ពី​នេះ ​។​ តើ​ធ្វើ​យ៉ាង​ណា​ទៅ​ទើប​​​ដឹងថា​បុរស​ម្នាក់​នោះ​កំពុង​តែ​លួច​ស្រឡាញ់​អ្នក ​ ? ​ដើម្បី​ដឹង​ថា​គេ​កំពុង​លួច​ស្រឡាញ់​អ្នក​ មនុស្ស​ប្រុស​ភាគ​​ច្រើនគឺ​តែង​តែ​មាន​ឥរិយាបថ​ទាំង​៧​នេះ​៖​

 ១.​ គោរ​ព​អ្ន​ក​ជា​និច្ច​

​ ទោះ​បី​ជា​​នៅកន្លែង​ធ្វើ​ការ​ នៅ​សាលា ​ឬ​នៅ​កន្លែង​ណា​​ក៏​ដោយ​ គេ​តែង​តែ​ឱ្យ​តម្លៃ ​និង​គោរ​ព​អ្នក​ជា​និច្ច​ ។ ​គេ​តែង​តែ​ណែ​នាំ​​អ្នកឱ្យ​​មិត្តភក្តិ​ និង​មិត្ត​រួម​ការងារ​ ឬ​ក្រុម​គ្រួសារ​របស់​គេ​ឱ្យ​អ្នក​ដឹង ​និង​ដឹង​ពី​អ្នក​ ។​ គេ​ចូល​ចិត្ត​បង្កើត​បរិយាកាស​នៅ​ជុំ​វិ​ញ​ខ្លួន​​អ្នក​ឱ្យ​ប្រកប​ដោយ​ ផាសុកភាព​ និង​សប្បាយ​រីក​រាយ​ជា​ដើម​ ។​

២.​ ខំ​ប្រឹង​បំពេញ​ចិត្ត​របស់​អ្នក​

​ អាច​និយាយ​បាន​ថា​ គេ​គឺ​ជា​មនុស្ស​ដ៏​ឧស្សាហ៍​រក​នរណា​ប្រៀប​មិន​បាន​ឡើយ​ ឧស្សាហ៍​នោះ​ត្រង់​ថា​៖​ ឧទាហរណ៍​៖​ យើង​​ពឹង​ពាក់​គេ​ឱ្យ​ជួយ​ជូន​ទៅ​សាលា​ គេ​ហ៊ាន​ជូន​ទៅ​សាលា​ បើ​​ទោះ​បីជា​ខ្លួន​គេ​កំពុង​តែ​រវល់​យ៉ាង​ណា​ក៏​ដោយ​, ​ពឹង​ឱ្យ​ជូន​ទៅ​ផ្សារ​បន្តិច​ គេ​មិន​ត្រឹម​តែ​ជូន​ទៅ​ដល់​ផ្សារ​ទេ ​គេ​ថែម​ទាំង​ជួយ​ដើរ​យួរ​ឥវ៉ាន់​ និង​ចេញ​លុយ​ឱ្យ​ទៀត​, ​ពឹង​ឱ្យ​ជួយ​ធ្វើ​កិច្ច​ការ​​សាលា​ឱ្យ​បន្តិច​ គេ​ក៏​ជួយ​ដល់​ចប់​តែ​ម្ដង​ ។​ល​។​ និយាយ​ជា​រួម​ទៅ​គឺ​ងាយ​ស្រួល​​សង្កេតទេ ​។​

ទី៣​.​ គេ​ជា​មនុស្ស​ចូល​ចិត្ត​សម្រប​ខ្លួន​តា​ម​​អ្នក

​ មិន​ថា​ទោះ​ជា​កំពុង​ឈ្លោះ​គ្នា​​ ប្រកែកគ្នា ​មាន​ម​តិ​ខ្វែង​គ្នា​ ញ៉ាំ​ម្ហូប​ខុស​គ្នា ​ចូល​ចិត្ត​របស់​ផ្សេងៗ​គ្នា ​ឬ​​រ​ស​ជាតិ​ផ្សេងៗ​គ្នា​នោះ​ទេ ​បើ​អ្នក​ចូល​ចិត្ត​អ្វី​ ស្អប់​អ្វី​ ទោះ​ជា​គេ​ធ្វើ​វា​​ហើយ គេ​​ត្រូវ​ស្លាប់​ក៏​គេ​ហ៊ាន​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​នៃ​ជីវិត​របស់​ អ្នក​​ដែរ ។​ គេ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​គឺ​ដើម្បី​ផ្គាប់​ចិត្ត​​របស់អ្នក​ឱ្យ​ទាល់​តែ​បាន​ ។​

ទី៤​.​ បារម្ភ​ពី​អ្នក ​

​ ​កុំថា​ឡើយ​រឿង​ធំ​ ទោះ​បី​ជា​រឿង​តូច​ប៉ុណ្ណា​ក៏​ដោយ​ គេ​តែង​តែ​បារម្ភ​ពី​អ្នក​គ្រប់​ពេល​ គ្រប់​រឿង ​និង​ស្ទើរ​តែ​ខុស​រឿង​ផង​ក៏​មាន​ ។​ និយាយ​ឱ្យ​ខ្លី​ទៅ​គេ​បារម្ភ​ចំពោះ​អ្នក​ ជាង​ម្ដាយ​​របស់​អ្នក​ទៅ​ទៀ​ត ​។ ​សូម្បី​តែ​ពេល​អ្នក​​កំពុងឈឺ ​ឬ​ត្រូវ​រ​បួស​តែ​បន្តិច​បន្តួច​សោះ​​ ប៉ុន្តែបេះ​ដូង ​ថ្លើម ​ប្រម៉ាត់​​របស់គេ​ស្ទើរ​​តែស្វិត​អស់​ទៅ​ហើយ ​។ ​ពេល​គេ​ដឹង​ថា​អ្នក​មាន​​អាការៈ​ណា​មួយ​មិន​ប្រ​ក្រតី​គេ​តែង​តែ​និយាយ​ ផ្ដែ​ផ្ដាំ ​និង​សួរ​អ្នក​ជា​និច្ច ​និង​បម្រើ​អ្នក​ទៀត​ផង​បើ​សិន​ជា​អាច​ ។​

ទី៥.​ ប្រាប់​រឿង​គ្រប់​យ៉ាង​ដល់​អ្នក​

​ មិន​ថា​រឿង​កើត​ទុក្ខ​ រឿង​សប្បាយ​ ឬ​រឿង​មិន​ពេញ​ចិត្ត​ណា​មួយ​ក៏​ដោយ​ អ្នក​គឺ​ជា​មនុស្ស​ទី​មួយ​ដែល​ទទួល​បាន​ដំណឹង​ពី​គេ​ ។​ ទោះ​បី​ជា​ក្នុង​ថ្ងៃ​ខ្លះ​ គេ​កើត​ទុក្ខ​ គេ​មិន​សូវ​មាត់​ក​រក​អ្នក​ណា​ ក៏​នៅ​ទី​បញ្ចប់​ អាច​ថា​​នៅ​ពេលល្ងាច ​ឬ​យប់​មុន​ពេល​ចូល​​គេង គេ​​នៅតែ​ផ្ញើរ​សារ​ និង​តេ​ទូរស័ព្ទ​ទៅ​រក​អ្នក​មុន​គេ ​​បន្ទាប់​ពីគេ​​បានធូរ​ស្បើយ​ ។​

​ទី៦.​ មិន​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​

មិន ​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​នោះ​បាន​ន័យ​ថា​ តាំង​ពី​ព្រលឹម​ទល់​ព្រលប់​ គំនិត​ សតិ​ អារម្មណ៍​របស់​គេ​ទាំង​មូល​គឺ​នៅ​ដិត​ជាប់​នឹង​រូប​អ្នក​ជា​និច្ច​ ហើយទៀង​ពេល​ថែម​ទៀត​ផង​ ។​​​ឧទាហរណ៍៖​ ពេល​ព្រឹក​គេ​ផ្ញើរ​សារ​មក​ថា​៖ ​Good Morning ​នៅ​ពេល​ព្រលប់​គេ​ផ្ញើរ​សារ​ទៀត​ថា​៖​ Good ​Night​, កំពុង​ធ្វើ​អី​ហ្នឹង​​? ​,​ ញ៉ាំ​បាយ​ហើយ​នៅ​?​ , ងូត​ទឹក​ហើយ​នៅ​? ​,​ ថ្ងៃ​​ហ្នឹង​ទៅ​រៀន​អត់​? ​ឬ​សុបិន្ត​ល្អ​អី​ផង​ក៏​មាន​ ។ ​

​៧. ​ចំពោះ​គេ ​អ្នក​សំខាន់​ជាង​អ្វីៗ​ទាំង​​អស់

​ នៅ​ក្នុង​តារាង​គំនិត​ប្រចាំ​ថ្ងៃ​របស់​គេ​ អ្នក​គឺ​ជា​ម​នុស្ស​ទី​មួយ​ហើយ​ដែល​គេ​គិត​ដល់​ ។​ ក្រោក​ពី​គេង​ភ្លាម​មិន​ទាន់​ទេ​ គេ​តែង​តែ​ស្រវ៉ា​​រ​ក​ទូរស័ព្ទ​ដើម្បី​ផ្ញើរ​សារ ​ឬ​ទូ​រស័ព្ទ​ទៅ​រ​ក​អ្នក​​ភ្លាម ​។​ អ្នក​គឺ​ជា​មនុស្ស​សំខាន់​ណាស់​សម្រាប់​គេ​ ។ ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ពិគ្រោះ​​យោបល់ ឬ​ជជែក​គ្នា​លេង​ជា​មួយ​ ទោះ​បី​ជា​គេ​រវល់​ប៉ុណ្ណា ​ឬ​​កំពុង​​ទូលភ្នំ​មួ​យ​ទាំង​មូល​ក៏​ដោយ ​ក៏​​គេ​ព្យាយាម​រក​​ពេលមក​និយាយ​ជា​មួយ​អ្នក​ដែរ​​ឱ្យខាន​តែ​បាន​ ៕​

Comments