កាលពីឆ្នាំ២០១០ កញ្ញា តោ គឹមស៊ី ជាបេក្ខនារីតែម្នាក់គត់ដែលប្រឡងជាប់និទ្ទេស អា (A) កាលពីសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ។ សិស្សពូកែរូបនេះ បានទទួលអាហារូបករណ៍ទៅរៀនបរិញ្ញាបត្រគណិតវិទ្យា នៅសហរដ្ឋអាមេរិក។ ៥ឆ្នាំក្រោយមក នាងបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ ព្រមទាំងបានទទួលអាហារូបករណ៍ ទៅសិក្សាថ្នាក់អនុបណ្ឌិតបន្តទៀតនៅប្រទេសបារាំង។ ក្រៅពីមានមហិច្ឆតាចង់រៀនឲ្យចប់ថ្នាក់បណ្ឌិតគណិតវិទ្យានៅឆ្នាំ ២០២០ កញ្ញា តោ គឹមស៊ី មានគោលបំណងធំមួយទៀត គឺចង់ក្លាយជារដ្ឋមន្ត្រីភេទស្រីដំបូងគេរបស់ក្រសួងអប់រំកម្ពុជា៕

Comments