អ្វីជា 32-bit និង 64-bit?




32-bit និង 64-bit គឺជាកុំព្យូទ័រ architectures ដែលផ្តោតសំខាន់ទៅលើ ប្រវែង និង ទំហំនៃប្រភេទទិន្ន័យ និង ទីតាំង addresses ដែលវាអាចបម្រុងទុក ។
ចាប់តាំងពី Windows XP ត្រូវបានដាក់ឱ្យដំណើរការ វាមានត្រឹមតែប្រភេទ 32-bit តែប៉ុណ្ណោះ នេះព្រោះតែ Hardware ​មានទំហំតូច ហើយ driver របស់ hardware មានតែសម្រាប់ 32-bit ។
ជាមូយ Windows 32-bit អ្នកអាចប្រើប្រាស់ RAM ធំបំផុតតែ 4GB តែប៉ុណ្ណោះ ។ ចំពោះ Windows 7 64-bit អ្នកអាចដំណើរការបានលឿនជាមួយទំហំ RAM ធំជាង 4GB ដែលធ្វើឱ្យការ Upgrade RAM របស់អ្នកឡើងដល់ 8GB, 16GB ឬលើសពីនេះមានអត្ថប្រយោជន៍ ។
តាមទ្រឹស្តី OS ប្រភេទ 32-bit អាចប្រើប្រាស់ RAM បានលើពី 4GB ប៉ុនែ្តជំនាន់នៃ Windows Vista និង Windows 7 32-bit អាចឃើញត្រឹមតែ 3.12GB តែប៉ុណ្ណោះ ។
ជាមួយនឹង Windows 7 64-bit អ្នកអាចប្រើប្រាស់ពេញលេញជាមួយ RAM ដែលមានទំហំ 4GB ឬលើសពីនេះ ។
អ្នកអាច right-click លើ My Computer ហើយចុចលើ Properties ដើម្បីមើលទំហំ RAM ដែលកុំព្យូទ័ររបស់អ្នកអាច support ។
Posted by: SOEM KOSAL

Comments