Mark Zuckerberg បើ​ចង់​ជោគជ័យ កុំ​បោះបង់​ឲ្យ​សោះ!




ប្រិយមិត្ត​គ្រប់​រូប​ប្រហែល​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​នាយក​ ប្រតិបត្តិ CEO របស់​ក្រុមហ៊ុន​ Facebook លោក Mark Zuckerberg ដែល​ជា​ស្ថាបនិក​ផ្ទាល់​នៃ​ក្រុមហ៊ុន​ Facebook ដោយ​បាន​បោះ​បង់​ចោល​ការសិក្សា​នៅ​អាយុ​ ២៣ ឆ្នាំ ។
នា​ពេល​បច្ចុប្បន្ន​ មហាសេដ្ឋី​វ័យ​ក្មេង​មាន​អាយុ​ ៣១ ឆ្នាំ រូប​នេះ​ មាន​ទ្រព្យ​សម្បត្តិ ៣៧ ពាន់​លាន​ដុល្លារ​អាមេរិក​​ទៅ​ហើយ​ ។ ភាព​ជោគជ័យ​ទាំង​វ័យ​ក្មេង​បែប​នេះ បាន​ធ្វើ​ឲ្យ​អតីត​សិស្ស​មក​ពី​សាកលវិទ្យាល័យ Harvard រួប​នេះ ទទួល​បាន​ចំណាប់អារម្មណ៍​ជុំវិញ​ពិភពលោក។​
កាល​ពី​សប្ដាហ៍​មុន​លោក Mark Zuckerberg បាន​ដាក់​​​​កម្ម​វិធី​មួយ​​ឈ្មោះ Ask-Me-Anything លើ​បណ្ដាញ​សង្គម​ Facebook ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​រូប​សួរ​នូវ​សំនួរ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ ​លោក​ជោគ​ជ័យ​ដូច​ពេល​សព្វ​ថ្ងៃ​នេះ ។
ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ជា​ច្រើន មហាសេដ្ឋី​រូប​​នេះ​បាន​បង្ហើប​ពី​គន្លឹះ​នៃ​ភាព​ជោគជ័យ​​​យ៉ាង​ខ្លី​​មួយ​ ថា៖ «​កុំ​បោះបង់​​ចោល (Don’t give up) ជា​កត្តា​នាំ​ឲ្យ​មាន​ភាព​ជោគ​ជ័យ» ។
ចម្លើយ​ដ៏​ខ្លី​របស់​មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ បាន​បង្ហាញ​ពី ការ​ព្យាយាម​ និង ការ​ស្វែង​រក​ការពិត​មួយ​ ព្រោះ​ការ​ធ្វើ​រឿង​ដដែលៗ​ជា​ច្រើន​ដង​ និង​បង្ហាញ​នូវ​លទ្ធផល​ផ្សេង​គ្នា​ ដែល​វា​ជា​និយមន័យ​នៃ​ពាក្យ​មិន​សម​ហេតុ​ផល​ ។ ប្រសិន​លើក​ដំបូង​មិន​ទទួល​បាន​ជោគ​ជ័យ​ ព្យាយាម​ផ្លាស់​ប្តូរ​អ្វី​មួយ​ហើយ​សាកល្បង​ម្តង​ទៀត​ ។
ត្រង់​នេះ​ លោក​​អ្នក​ប្រ​ហែល​ជា​ធ្លាប់​បាន​ឮ​នូវ​ដំបូន្មាន​ពី​អាថ៌កំបាំង​នៃ​ភាព​ជោគ ​ជ័យ​របស់​លោក Steve Jobs ស្ថាបនិក​ក្រុមហ៊ុន Appleដែល​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ១៩៩៤ ​ដោយ​លោក​បាន​និយាយ​ថា​ កុំ​ខ្លាច​ក្រែង​ក្នុង​ការ​សុំ​ជំនួយ​ពី​នរណា​ម្នាក់ ។
ក្នុង​អំឡុង​កិច្ច​សម្ភាសន៍​នោះ​​ លោក​ Jobs រៀបរាប់​ថា​ លោក​មិន​​កម្រ​​រក​ឃើញ​នរណា​ម្នាក់​ ​ដែល​មិន​ចង់​ជួយ​លោក​នោះ​ទេ​​ ប្រ​សិន​បើ​លោក​ស្នើ​សុំ​ជំនួយ​ ។ ទន្ទឹម​នឹង​នេះ​​មនុស្ស​ភាគ​ច្រើន​​ក៏​មិន​ដែល​សួរ​លោក​ឡើយ​ ដែល​នេះ​ជា​​ភាព​ខុស​ប្លែក​គ្នា​រវាង​​មនុស្ស​កំពុង​ធ្វើ​អ្វីមួយ​ ​ទៅ​នឹង​មនុស្ស​​ដែល​កំពុង​មាន​ក្តី​ស្រមៃ។
លទ្ធផល​អ្នក​ជោគជ័យ​គឺ​ជា​រូប​លោក ហើយ​អ្នក​បរាជ័យ គឺ​អ្នក​ដែល​មិន​ចូលចិត្ត​​តាំង​ខ្លួន​ជា​អ្នក​ខ្សោយ​​​ ដើម្បី​យក​ប្រៀប​អ្នក​ដទៃ៕

Thebnews.com 
posted by: SOEM KOSAL

Comments