វិធី Block ហ្គេម Invitation ពីមិត្តភក្តិ ហ្វេសប៊ុក ជាពិសេស ហ្គេមក្តៅៗ Pirate Kings ហ្នឹងម៉ង!

       «មួយថ្ងៃៗ គិតតែពី Invite Invite មិនចេះឈប់! មួយថ្ងៃ បើគិតចូលគ្នា Notification របស់ Pirate Kings មិនតិចជាង ១០០ ដងនោះទេ។ គួរឲ្យធុញមែនទែន!» នេះជាការរអ៊ូរទាំ របស់អ្នកលេងហ្វេសប៊ុក ជាច្រើន ដែលក្រុមការងារ ខ្មែរឡូត បានប្រទះឃើញ បង្ហោះជាបន្តបន្ទាប់ បង្ហាញពីការធុញទ្រាន់ និងខឹងសម្បារ របស់គេ។
អស់កង្វល់! ឥឡូវនេះ ប្រិយមិត្តរបស់ខ្មែរឡូត នឹងអាច Block ហ្គេម Invitation ពីមិត្តភក្តិហ្វេសប៊ុក ជាពិសេសហ្គេម Pirate Kings ដែលកំពុងតែវាយលុក មហាជន ជាពិសេសស្រទាប់យុវវ័យ ដោយប្រើប្រាស់វិធីសាមញ្ញ ចំនួន ៤ ជំហានខាងក្រោម តែប៉ុណ្ណោះ៖
១. ចូលទៅកាន់ Setting គណនីហ្វេសប៊ុក របស់អ្នក

២. បន្ទាប់មកជ្រើសយក Blocking ដែលនៅខាងផ្នែកឆ្វេង
 
៣. អូសចុះទៅក្រោម រួចស្វែងរកពាក្យ Block apps


 ៤. ធ្វើការវាយបញ្ចូល ឈ្មោះហ្គេម Pirate Kings ជាការស្រេច

គួរបញ្ជាក់ផងដែរថា ប្រិយមិត្តមិនមែន ត្រឹមតែអាចធ្វើការ Block ហ្គេម Pirate 
Kings តែមួយហ្នឹងនោះទេ ហ្គេមជាច្រើនឯទៀត ក៏អាច Block មិនឲ្យ Invite បានដែរ ដោយគ្រាន់តែ វាយបញ្ចូលឈ្មោះហ្គេមនោះ រួចជាស្រេច៕   
Source:  khmerload.com
 

Comments