សារមន្ទីរ​ដ៏​អស្ចារ្យឆ្នាំ២០១៧ របស់​អារ៉ាប់រួម​ បំពាក់​សុទ្ធ​តែ​មនុស្ស​យន្ត​

ប្រទេស​អារ៉ាប់រួម  នឹង​សាងសង់​សារមន្ទីរ​​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ Museum of the Future ដែល​ទំនើបជាង​​គេ​បំផុត​​ក្នុង​លោក​​ ដោយ​បំពាក់​សុទ្ធ​តែ​គ្រឿង​យន្ត​ទាំង​អស់។

គម្រោង​មួយ​នេះ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​ កាល​ពី​ថ្ងៃ​ពុធ​ ​ដោយ​ព្រះអង្គម្ចាស់ Shaikh Mohammad Bin Rashid Al Maktoum ​ជា​អនុ​ប្រធានាធិបតី ​និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អារ៉ាប់រួម​។ Museum of the Future នឹង​ចំណាយ​ប្រាក់​សាងសង់ ១៣៦លាន​ដុល្លារ ហើយ​នឹង​ត្រូវ​​សាងសង់​ជិត​​ Emirates Towers ដែល​ជា​អគារ​​ខ្ពស់​ទី២៣ និង​ទី៤៧​ក្នុង​លោក​ (កម្ពស់ ៣៥៥ម៉ែត្រ​ និង ៣០៩ម៉ែត្រ)។ សារមន្ទីរ​នេះ​ក៏​នឹង​​ប្រើ​ជា​កន្លែង​សម្រាប់​បម្រើ​ដល់​កិច្ចការ​ ស្រាវជ្រាវ​ផ្សេង​ៗ​ផង​ដែរ​។

ព្រះអង្គម្ចាស់ Shaikh Mohammad មាន​ព្រះ​បន្ទូល​​ថា៖ “The Museum of the Future នឹង​ជា​ទីកន្លែង​អស្ចារ្យ​មួយ​ពោរពេញ​ទៅ​ដោយ​ការ​រចនា​យ៉ាង​ប្រណិត ជា​កន្លែង​នាំ​ទៅ​រក​ការ​បង្កើត​ថ្មី និង​ជា​ទិសដៅ​សម្រាប់​អ្នក​បង្កើត​ថ្មី និង​​សម្រាប់​សហគ្រិន​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក”។

សារមន្ទីរ​ដ៏​ដែល​​បំពាក់​សុទ្ធ​តែ​​គ្រឿង​យន្ត​ទំនើប​មួយ​នេះ នឹង​​​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០១៧ ហើយ​ វា​​ជា​ជំហាន​មួយ​ បង្ហាញ​ពី​ការ​រីកចម្រើន​និង​ការ​ចែក​រំលែក​បច្ចេកវិទ្យា​ទំនើប​ៗ​នៅ​ទូទាំង ​ពិភព​លោក៕

វីដេអូ៖

Comments