បុណ្យដារលាន បានកើតមានមុនសង្គមខ្មែរដែលប្រកាន់យកជំនឿព្រហ្មញ្ញសាសនាមក ម្ល៉េះ ដោយកាលនោះជនជាតិខ្មែរតែងគោរពជំនឿទស្សនៈជីវចលនិយម។ ប្រវត្តិសាវតារនៃពិធីបុណ្យដារបាតលាន កើត មានយូរយារណាស់មកហើយ ដោយគេមិនដឹងអំពីកាលបរិច្ឆេទច្បាស់លាស់ឡើយ ប៉ុន្តែពិធីបុណ្យដារលាន មានការរីកចម្រើននៅក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដែលអតីតព្រះមហាក្សត្រអង្គនេះ មានព្រះទ័យយកចិត្តទុកដាក់លើវប្បធម៌អរិយធម៌របស់ខ្មែរយើង។
នៅពេលប្រជាកសិករចាប់ផ្តើមធ្វើស្រែចម្ការ
ពួកគាត់តែងតែមានជំនឿថា កសិផលដែលកើតពីកសិកម្ម
មានអាទិទេពជួយថែរក្សា ជួយឱ្យកើត និងធ្វើឱ្យវិនាសផងដែរ។
ដោយសារតែមានជំនឿបែបនេះហើយ ទើបបានជាមនុស្សជំនាន់មុន
នៅតែរក្សាគោលគំនិតថា ផលដំណាំមានអាទិទេពជួយថែរក្សា
មានអ្នកតាគ្រប់គ្រង។ ដូច្នេះហើយ នៅពេលប្រកបរបរធ្វើស្រែចម្ការ
ខ្មែរយើងរមែងរៀបរយសែនព្រេន
ដើម្បីឱ្យអ្នកតាជួយរក្សាទឹកដីឱ្យផលដំណាំមានភាពចម្រុងចម្រើន។
ចំណែកអ្នកថែរទាំទឹកដីមិនមានឈ្មោះប្រាកដនោះទេ
ដោយសំអាងទៅលើទម្លាប់ហៅទៅតាមតំបន់នីមួយៗ។
គួរកត់សម្គាល់ផងដែរចំពោះស្រែណា ដែលមានអ្នកតាគង់នៅ
គឺអ្នកស្រុកតែងនិយមរៀបចំសែនព្រេនយ៉ាងអ៊ឹកធឹក
ដោយមានរៀបចំជាបាយស្ពក សម្លរស្ពក ស្រា ហើយពេលសែនព្រេនចប់
អ្នកស្រុកនាំគ្នាផឹកស៊ីយ៉ាងសប្បាយជាកិច្ចផ្តល់កិត្តិយសដល់
អ្នកតា។ លុះក្រោយរៀងមក
ខ្មែរយើងបានកំណត់យកពិធីសែនព្រេនអ្នកតាក្នុងជំនឿទស្សនៈជីវចល
និយម មកប្រារឰជា ពិធីបុណ្យដារលានរហូតមកដល់បច្ចុប្បន្ន។
ប្រភព KHMER79