Facebook ​ទិញ​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​សំឡេង​ ចង់​ធ្វើ​អី​​ចេះ​?​

       

កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ បណ្ដាញ​សង្គម​យក្ស​ Facebook បាន​ទិញ​ Wit.ai ដែល​ជា​ក្រុមហ៊ុន​បង្កើត​បច្ចេកវិទ្យា​សំឡេង​​ទើប​នឹង​បង្កើត​​បាន​ជិត​ ២ឆ្នាំ​​ប៉ុណ្ណោះ​ ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​មហិច្ឆតាបច្ចេកវិទ្យា​សំឡេង​របស់​ខ្លួន។


បើ​តាម​ពាក្យ​ចចាមអារ៉ាម​ថា​ បច្ចេកវិទ្យា Voice Recognition ដែល​​​ទិញ​ដោយ​បណ្ដាញ​សង្គម​​ដ៏​ធំ​មួយ​នេះ​ អាច​នឹង​ត្រូវ​បាន​​​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​  Facebook (នៅ​លើ​ទូរសព្ទ)​ ឬ​ក៏​ Facebook Oculus VR នាពេល​អនាគត​។

ទោះ​ជា​យ៉ាងណា​ខាង Facebook មិន​ទាន់​​បាន​បញ្ជាក់​​ពី​គម្រោង​ និង​តម្លៃ​ពិត​ប្រាកដ​នៃ​ការ​ទិញ​យក​បច្ចេកវិទ្យា​សំឡេង​ពី​ក្រុមហ៊ុន Wit.ai  នេះ​នៅ​ឡើយ​ទេ​។​ អញ្ចឹង​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​តទៅ​ទៀត​ថា​ តើ Facebook នឹង​ចង់​ធ្វើ​អ្វី​ទៀត​ក្រោយ​ពី​ទិញ​យក Wit.ai ហើយ​នោះ?​​​​​

*Wit.ai ជា​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​សំឡេង​​ ដែល​ទើប​តែ​បង្កើត​ឡើង​​បាន​រយៈ​ពេល ១៨ខែ​ប៉ុណ្ណោះ។ បច្ចេកវិទ្យា​សំឡេង​ដែល​ផលិត​ដោយ Wit.ai​ អាច​​ចំណាំ ​ឬ​យល់​​រាល់​ពាក្យ​​ដែល​អ្នក​បាន​​និយាយ​ និង​អាច​​សរសេរ​តាម​រាល់​អ្វី​ដែល​អ្នក​និយាយ។

ប្រភព SABAY