Windows Phone 8.1 នឹង​ចេញ​ជា​ផ្លូវការ​ឆាប់ៗ


    កំណែប្រែ ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Windows Phone 8.1 នឹង​ចេញ​ជា​ផ្លូវការ​សម្រាប់​អ្នក​ប្រើ smartphone ដំណើរការ​ដោយ Windows Phone 8 នៅ​សប្ដាហ៍​ទី​២ ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Microsoft នៅ​ឥណ្ឌា។
 

នេះ​អាច​ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ​ដែរ​សម្រាប់​អ្នក​ប្រើ Windows Phone 8 ដែល​រង់ចាំ​ភ្លក់​រសជាតិ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ប៉ុន្តែ Microsoft India មិន​បាន​បញ្ជាក់​ថា​តើ smartphone ត្រកូល Lumia ណា​ខ្លះ​នឹង​អាច​ទទួល​បាន​កំណែប្រែ​ថ្មី​នេះ​នៅឡើយ​ទេ។ Lumia 925, Lumia 1020 និង Lumia 520 មាន​លទ្ធភាព​ខ្ពស់​នឹង​ប្រើ Windows Phone 8.1។ Windows Phone 8.1 នឹង​មាន​លក្ខណៈសម្បត្តិ​ពិសេសៗ​ថ្មី​បន្ថែម​ដូច​ជា Action Center, កម្មវិធី​ជំនួយការ Cortana ស្រដៀង​នឹង Siri របស់ Apple, ការ​កែប្រែ​លើ lock screen -ល-។ Sabay នឹង​តាមដាន​ចេញ​ផ្សាយ​ព័ត៌មាន​ជុំវិញ Windows Phone 8.1 នៅ​ពេល Microsoft ប្រកាស​ជា​ផ្លូវការ ៕

ប្រភព​អត្ត​បទៈ sabay

Comments