វាមិនចម្លែកទេ ដែលប្រើកុំព្យូទ័រយូរៗទៅស្រាប់តែដំណើរការស្ទក់ នោះអាចមកពី Windows ពុំត្រូវបានសម្អាតឯកសារមិនបានការ (temporary file, junk file, registry …) ហើយ។ ដើមហេតុមួយក្នុងចំណោមមូលហេតុជាច្រើនក្រៅពីមេរោគ គឺបណ្ដាលមកពីអ្នកបានដំឡើងកម្មវិធីកុំព្យូទ័រ (Application program) ច្រើនពេក ជាពិសេសកម្មវិធីធំៗ តែបែរជាមិនដែលបើកប្រើ។ បើដូច្នេះ គួរលុបចេញទៅប្រសើរជាង។ ទាំងការប្រើប្រាស់ និងការលុបកម្មវិធីទៅវិញតែងតែ បន្សល់នៅ file ឥតប្រយោជន៍ទាំងនេះ ទុកមិនចំណេញ ដកចេញប្រសើរ អាចធ្វើឱ្យកុំព្យូទ័រដំណើរការលឿនជាងមុន។
មិនបាច់បូរបាច់ស៊ីម៉ោងច្រើនទៀតអីទេ នាំគ្នាមកអនុវត្តតាម ៦យ៉ាងសម្អាត file/folder ឥតបានគេចោល ដើម្បីស្ដារល្បឿនកុំព្យូទ័រលឿនវិញទាំងអស់គ្នាដូចខាងក្រោម៖
១. Clean Up Memory and Unnecessary Temporary Files៖
- ចូលទៅ Run ដោយប្រើតាម shortcut key គឺចុចលើចង្កឹះ Start + R។
បន្ទាប់មកវាយ %temp% ដើម្បីមើល file
បណ្ដោះអាសន្នដែលកើតឡើងដោយស្វ័យប្រវត្តិរាល់ពេលបើកប្រើកម្មវិធី
កុំព្យូទ័រផ្សេងៗនោះ។ រួច Select ទាំងអស់ដោយចុច Ctrl + A ហើយចុច Delete នោះ
នឹងចេញផ្ទាំង Folder Access Denied
ត្រង់នេះត្រូវជ្រើសរើសធីកយកត្រង់ Do this for all current items
ហើយចុចលើប៊ូតុង Skip ជាការស្រេច។
- ចូលទៅ Run តាមរបៀបខាងលើដដែល តែវាយបញ្ចូលអក្សរផ្សេងគ្នាគឺ prefetch ហើយលុប file ដែលមាននៅក្នុងនោះជាការស្រេច។ សូមចូលទៅលុបនៅក្នុងធុងសម្រាម Recycle Bin បន្តដើម្បីឱ្យដាច់អស់។
២. ស្កេន Virus ដោយប្រើកម្មវិធី Windows Defender មាននៅលើ Windows 8/8.1 ស្រាប់៖
- ចូលទៅ Search រួចវាយបញ្ចូល Windows defender ហើយចុច Enter។
បន្ទាប់មកចូលលើប៊ូតុង Scan Now ហើយចូលទៅ Update tap
និងចុចលើប៊ូតុង Update តែកុំព្យូទ័រត្រូវមានភ្ជាប់អ៊ីនធឺណិត។
៣. ធ្វើ Defragment and Optimize Drives៖
- សូមចូលទៅ Search រួចជ្រើសរើសប្រភេទ Setting search
ហើយវាយបញ្ចូលពាក្យ defrag នោះនឹងចេញ Defragment and optimize your
drives ហើយចុចចូល។ ផ្ទាំងថ្មីមួយទៀតនឹងលោតឡើង ត្រង់នេះសូម select
ត្រង់(C:) រួចចុចលើប៊ូតុង Optimize រួចចាំរយៈពេលមួយភ្លែត។
៤. Disable Unwanted Startup Program៖
- ចូលទៅ Task Manager ដោយចុច Ctrl + Shift + Esc រួចបើក Startup Tab
និងរកមើលកម្មវិធីណាដែលមិនចាំបាច់នឹងឱ្យមានដំណើរការ
ស្វ័យប្រវត្តិនៅពេលបើកកុំព្យូទ័រម្ដងៗ។ ជាក់ស្ដែងកម្មវិធី
iTunesHelper, Facebook Installer, Adobe CS5 Service Manager, Adobe
Updater Startup Utility ហើយក៏នៅមានកម្មវិធីមិនចាំបាច់ជាច្រើនទៀត
ដែលអ្នកអាចបិទ (Disable) ដើម្បីជួយឱ្យកុំព្យូទ័រដំណើរការលឿន។ ចំណាំ៖ រាល់កម្មវិធីកម្ចាត់មេរោគ (Anti-virus) មិនត្រូវ disable ឡើយ ហើយInternet Download Manager ក៏ដូចគ្នា។
៥. Registry Tweak៖
- ចូលទៅ Run ដោយចុច Start + R រួចវាយបញ្ចូល regedit រួច Enter។ ផ្ទាំង
Registry Editor នឹងបង្ហាញ សូមចូលទៅ HKEY_CURRENT_USER → Control Panel
→ Mouse ហើយចូលទៅកែតម្លៃ String នៅត្រង់ MoueHoverTime ដោយចុច
mouse ពីរដង (double click) រួចកែពី 400 ទៅ 10 វិញ។
- នៅក្នុង Registry Editor ដដែល សូមចូលទៅកែតម្លៃ String នៅក្នុង
MenuShowDelay នៅក្នុង HKEY_CURRENT_USER → Control Panel → Desktop។ ចុច
mouse ពីរដងនៅលើ MenuShowDelay រួចកែតម្លៃពី400 ទៅ 10 វិញ។
៦. ចូលទៅកំណត់លក្ខណៈខ្លះៗនៅក្នុង System Property
ដោយចុចស្ដាំ mouse លើ Computer រើសយក Perperties ឬអាចប្រើ shortcut
ដោយចុច Start + Pause/Break។ បន្ទាប់មកផ្ទាំង System Properties
នឹងបង្ហាញឡើង ត្រង់នេះសូមចូល Advance Tab រួចចុចលើប៊ូតុង Setttings
នៅផ្នែក Performance។ ផ្ទាំងថ្មីមួយទៀតនឹងលោតឡើងគឺ Performance
Options ត្រង់នេះសូមចុចធីកយក Adjust for best performance រួចចុចលើ
OK ជាការស្រេច។
អ្នកក៏អាចប្រើកម្មវិធីជំនួយផ្សេងៗក្នុងការស្កេនឯកសារឥតបានការផងដែរ ដូចជា CCleaner,TuneUp Utilities,Advance Windows Care, Windows 8 Manager ជាដើម។

Comments