ធ្លាប់ទេ នៅសុខៗស្រាប់តែចង់ប្រើកុំព្យូទ័រខណៈកុំព្យូទ័ររបស់អ្នកនៅឆ្ងាយ ពីដៃ ឬពេលខ្លះទៀតកុំព្យូទ័រ របស់មិត្តភ័ក្ដិអ្នក មានបញ្ហាត្រូវការឱ្យអ្នកជួយដោះស្រាយបន្ទាន់ តើត្រូវធ្វើម៉េចទៅ? កុំបារម្ភនៅពេលដែលជួបបញ្ហាទាំងនេះ អ្នកអាចប្រើ iPhone ដើម្បីបញ្ជាប្រើកុំព្យូទ័រតាមអំពើចិត្តហាក់ដូចអ្នកកំពុងនៅពី មុខកុំព្យូទ័រពិតៗ។
ទំព័រនេះ Sabay សូមធ្វើការបង្ហាញពីវិធីសាស្ត្រក្នុងការប្រើកម្មវិធី TeamViewer សម្រាប់ភ្ជាប់ប្រើកុំព្យូទ័រពីចម្ងាយ។
១.ដំឡើង TeamViewer សម្រាប់កុំព្យូទ័រ បើពុំទាន់មានសូម ចុចត្រង់នេះ ដើម្បីទាញយក
(រូបភាព Desktop computerរបស់អ្នកនៅលើ iPhone)
- Tap ដើម្បី click
- Tap និង Hold ដើម្បី right click
- Drag ដើម្បីរំកិល mouse
- ប្រើម្រាមដៃ២ដើម្បីពង្រីកនិងពង្រួម
- ប្រើម្រាមដៃ២រួចអូសដើម្បីscroll
- Tap ២ដងរួច drag ដើម្បី drag និង drop
បញ្ជាក់៖ ដើម្បីប្រើ iPhone សម្រាប់បញ្ជាកុំព្យូទ័រ ទាំងទូរស័ព្ទនិងcomputerត្រូវតែមានភ្ជាប់អ៊ីនធឺណិតជាមុនសិន។
យ៉ាងម៉េចហើយ បន្ទាប់ពីបានសាកល្បងរួច តើមានចំណាប់អារម្មណ៍យ៉ាងណា ចំពោះការបញ្ជាកុំព្យូទ័រពីចម្ងាយដូចនេះ? សូមជួយផ្ដល់ជាមតិផង!
Watch Video