នៅពេលគ្រប់គ្នានិយាយពីបទពិសោធន៍ គេច្រើនសំដៅទៅលើការងារដែលគេធ្លាប់ធ្វើនៅតាមក្រុមហ៊ុន អង្គកា ឬស្ថាប័នផ្សេងៗ ។ ហើយក៏មាននិស្សិត ឬមនុស្សជាច្រើនខ្លាចរអាមិនហ៊ានដាក់ពាក្យសុំបម្រើការងារសម្រាប់ ក្រុមហ៊ុន អង្គការ ឬស្ថាប័នដែលបានកំណត់យកនូវបទពិសោធន៍ ច្រើនអំពីជំនាញដែលគេត្រូវការរើស វាជាការពិត ដែលបណ្ដាក្រុមហ៊ុន គេចង់បាននូវអ្នកដែលមានបទពិសោធន៍ក្នុងការងារ ក៏ប៉ុន្ដែវាជារឿងពិបាក និងធ្វើឲ្យខ្លាចសម្រាប់ អ្នកដែល ទើបបញ្ចប់ការសិក្សា ។
សម្រាប់ទស្សនៈរបស់ខ្ញុំ ជាពិសេសសម្រាប់ប្អូនៗនិស្សិតៗដែលរៀន
ផ្នែកព័ត៌មានវិទ្យា បទពិសោធន៍ វាពុំមែនកើតមានតែនៅពេល
ដែលប្អូនបានបម្រើការងារនោះទេ ប៉ុន្ដែវាកើតមានយ៉ាងពិសេសនូវបទពិសោធន៍
ចាប់តាំងពីលោកអ្នកកំពុងបានសិក្សាជំនាញនេះ
ការសិក្សាផ្នែកព័ត៌មានវិទ្យាវាតម្រូវឲ្យ
លោកអ្នកព្យាយាម និងអនុវត្តន៍ ហើយចេះរក
និងសាកល្បងដោះស្រាយបញ្ហាតាមប្រព័ន្ធកុំព្យូទ័រ
ចាប់តាំងពីលោកអ្នកបានសិក្សា ពីភាសារបស់វានេះ
ខ្ញុំមានន័យថាលោកអ្នកត្រូវឧស្សាហ៍បង្កើត Software ដោយខ្លួនឯង
ទៅតាមគំរូ និងការគ្រប់គ្រងជាក់ស្ដែង ដែលលោកអ្នក បានដឹងនិងឃើញ
ព្រោះនៅពេលដែលលោកអ្នកបង្កើតកម្មវិធីលោកអ្នកនឹងខិតខំស្រាវជ្រាវ
ទាំងបច្ចេកទេសកូដ
ទាំងរបៀបនៃការងារដែលលោកអ្នកកំពុងដោះស្រាយហើយពេលណាដែលលោកអ្នកបាន
សម្រេចទោះបីជាកម្មវិធីនោះតូចក៏ដោយ
ប៉ុន្ដែវានឹងជាការសប្បាយនូវភាពជោគជ័យរបស់លោកអ្នកជាលើកដំបូង
ហើយនេះជាកត្តាជំរុញឲ្យលោកអ្នកចង់សិក្សា ពីភាសាកម្មវិធី (Programming Language) វា
ក៏ប្រហែលជានឹងបង្កើតនូវមហិច្ឆិតា សម្រាប់លោកអ្នកក្នុងការ
បង្កើតកម្មវិធីផងដែរ
ក្នុងអនាគតនេះហើយជាចម្លើយមួយដែលលោកអ្នកបានចោទសួរថា តើបទពិសោធន៍បានដោយ
វិធីណាខ្លះ សម្រាប់អ្នករៀនផ្នែកព័ត៌មានវិទ្យា ។
- ទន្ទឹមនឹងនេះក៏មាននិស្សិតព័ត៌មានវិទ្យាមួយចំនួនបានចោទសួរថា តើរៀនបង្កើតកម្មវិធីកុំព្យូទ័រ ដើម្បីអ្វី? វាជាគ្រោះថ្នាក់មួយដែលយើងគ្រប់គ្នា ជាអ្នកបើកបរពុំបានដឹងពីគោលដៅ ឬទីកន្លែងជាក់លាក់ដែលខ្លួនយើងនឹងទៅ ។ សម្រាប់អ្នកសិក្សាក៏ដូចគ្នា វានឹងបាត់បង់នូវការខិតខំនិងទឹកចិត្ត ហើយទីបំផុតលោកអ្នកនឹងបោះបង់ការសិក្សា បើសិនជាពុំបានដឹងពីសារប្រយោជន៍នៃការសិក្សានោះ ។
- តើភាពស្រពិចស្រពិលទាំងនេះវាជាកំហុសរបស់អ្នកសិក្សា ឬជាកំហុសរបស់គ្រូ? សម្រាប់ខ្ញុំចាត់ទុកថាវាជាកំហុសរបស់គ្រូ ដែលពុំបានពន្យល់ឲ្យសិស្សដឹងថាពួកគេកំពុងស្ថិតនៅទីណា ហើយនឹងទៅកាន់ទីណា? ក្រៅពីនេះពុំបានប្រើវិធីសាស្រ្ដបង្រៀនឲ្យសិស្សចេះស្រាវជ្រាវ និងដោះស្រាយបញ្ហាដូចអ្វីដែលខ្ញុំបានបកស្រាយខាងលើ ។
- តើការស្រាវជ្រាវដោយវិធីណា ?
លោកអ្នកត្រូវធ្វើការស្រាវជ្រាវតាមរយៈការអាន និងអនុវត្តន៍ឲ្យបានច្រើនតាមរយៈសៀវភៅ, E-Books, ឬពី Internet
ព្រោះថាកាលបើមាននិស្សិត និងសាស្រ្ដាចារ្យនិយមអានសៀវភៅ
វាជាវប្បធម៌បង្ហាញយ៉ាងច្បាស់ពីប្រទេស ឬសង្គមនោះ មានការរីកចម្រើន
និងសម្បូរធនធានមនុស្សផ្ទុយទៅវិញ
វានឹងមានតែបរិមាណអ្នកបានបញ្ចប់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត
ប៉ុន្ដែពុំមានសមត្ថភាព
ឬបទពិសោធន៍ហើយទីបំផុតនឹងកើតមានគំនិតនិន្ទាជនបរទេស
ឬខ្លាចរអាមិនហ៊ានដាក់ពាក្យ
បម្រើការងារទៅកាន់ក្រុមហ៊ុនណាដែលតម្រូវមានបទពិសោធន៍ច្រើននោះ ។
ចំណេះដឹងនិងបទពិសោធន៍វានឹងកើតមាន នៅពេលណាដែលលោកអ្នកខិតខំស្រាវជ្រាវ និងអនុវត្តន៍តាមរយៈការអាន សៀវភៅ ឬពី Internet ប៉ុន្ដែនឹងអាចចេះបានតាមរយៈគ្រូយ៉ាងច្រើនត្រឹម 30% តែប៉ុណ្ណោះ ។ ហើយយើង
ក៏មិនគួរចាត់ទុកគ្រូ ដែលបង្រៀនយូរពីមុខជំនាញនោះ
ដែលមិនបានស្រាវជ្រាវអ្វីដែលថ្មី ទៅនឹងជំនាញដែលពាក់ព័ន្ធការបង្រៀនថា
ជាអ្នកចេះនោះទេ ប៉ុន្ដែវាជាសញ្ញាណបញ្ជាក់ថា
និស្សិតនិងចុះថយពីគុណភាព និងទទួលបានបរាជ័យនូវជំនាញ
នោះពីការបង្រៀនរបស់គាត់ ក្នុងពេលណាដែលពួកគេបាន
ដាក់ពាក្យបម្រើការងារនៅក្រុមហ៊ុនឯកជន ។
ជាការសន្និដ្ឋាន
ចុងក្រោយបទពិសោធន៍ដែលលោកអ្នកទទួលបានគឺ ការស្រាវជ្រាវ ការអានសៀវភៅ
ការអនុវត្តទៅតាមឯកសារផ្សេងៗ ការបង្កើតបញ្ហា និង
រៀនដោះស្រាយបញ្ហាដោយខ្លួនឯងដែលទាំងអស់នេះ
ត្រូវធ្វើជាប្រចាំទោះបីជាលោកអ្នកបានទទួលការងារសមតាមបំណងក៏ដោយ
ព្រោះជំនាញវិទ្យាសាស្រ្ដវាពុំបានស្ថិតនៅទ្រឹងសម្រាប់លោកអ្នកនោះឡើយ ។
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ០៦ ប្រចាំខែមករា ឆ្នាំ ២០០៩


